ពេលចូលឆ្នាំម្តងៗ សៀមរាប គឺជាខេត្តមួយដ៏ពេញនិយមបំផុតសម្រាប់មនុស្សម្នាគ្រប់វ័យមិនថាខ្មែរ ឬបរទេសឡើយតែងតែទៅកម្សាន្តនៅនោះមិនដែរដាច់ឡើយ។ បើអញ្ចឹង! សម្រាប់អ្នកដែលមានបំណងគិតថាចង់ទៅកម្សាន្តនៅខេត្តដ៏សែនអ៊ូអរនេះ បានត្រៀមកក់កន្លែងស្នាក់នៅរួចរាល់ហើយឬនៅ? បើមិនទាន់ទេ ពីសប្បាយដើរថ្ងៃនេះសូមណែនាំឲ្យស្គាល់ Hostel ៣កន្លែង ដែលមានបរិយាកាសល្អ នឹងពោរពេញទៅដោយផាសុកភាព អាចស្នាក់នៅបានច្រើនគ្នាក្នុងបន្ទប់តែមួយ មានគ្រែសម្រាប់គេងរចនាឡើងជាថ្នាក់ៗ សក្ដិសមបំផុតសម្រាប់ការស្នាក់នៅជាលក្ខណៈ គ្រួសារ ឬមិត្តភ័ក្ដិ ជាដើម។
១. Oasis Capsules – Hostel
Oasis Capsulesមានទីតាំងស្ថិតនៅផ្ទះលេខ ២៥ ផ្លូវស៊ីវត្ថា ភូមិមណ្ឌល១ ក្រុងសៀមរាប។ ក្នុង Hostelនេះរួមមានភោជនីយដ្ឋាន និងបារ ដែលរចនាឡើងដោយបែបងាយៗអង្គុយរាបស្មើផ្ទាល់នឹងកម្រាលតែម្តង រួមជាមួយនឹងតុមានរាងដូចជាទោងយ៉ាងអញ្ចឹងដែរ។ ហើយមានតម្លៃចាប់ពី ៣$
សម្រាប់ព័ត៌មានលម្អិត៖ Oasis Capsules – Hostel
២. Oops Hostel
Oops Hostel មានទីតាំងស្ថិតនៅផ្ទះលេខ បេ០១ ផ្លូវស៊ីវត្ថា ភូមិមណ្ឌល១ ឃុំស្វាយដង្គុំ ក្រុងសៀមរាប។ ភោជនីយដ្ឋាន និងបារ មានការតុបតែងលម្អស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។ បន្ទប់មាន ៤ប្រភេទផ្សេងគ្នា ដែលមានតម្លៃចាប់ពី ១២ដុល្លារ ដល់ ២០ដុល្លារ។
សម្រាប់ព័ត៌មានលម្អិត៖ Oops Hostel
៣. Siem Reap Pub Hostel
Siem Reap Pub Hostel មានទីតាំងស្ថិតនៅផ្ទះលេខ ១៦៩ ក្រុមទី៤ ភូមិស្ទឹងថ្មី ឃុំស្វាយដង្គុំ ក្រុងសៀមរាប។ នៅទីនេះមាន ភោជនីយដ្ឋានបែបសាមញ្ញប៉ុណ្ណោះ តែមានអាងហែលទឹកធំល្មម ដែលអាចឲ្យភ្ញៀវហែលទឹកកម្សាន្តបានយ៉ាងសប្បាយរីករាយ។ ក្នុងមួយយប់ សម្រាប់មនុស្សម្នាក់តម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិត៖ Siem Reap Pub Hostel
No comments:
Post a Comment