ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ នេះមានក្រុមហ៊ុនផលិតស្មាតហ្វូនប្រភេទ Gamer ជាច្រើន បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនលើទីផ្សារ ដែលមានសមត្ថភាពអាចប្រើបានច្រើនម៉ោងមិនស្ទក់ ជាពិសេស បំពាក់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំង តែប្រើសុទ្ធ RAM និង CPU លេខខ្ពស់ៗ សម្រាប់ការលេងហ្គេមតែម្ដង។
Sabay នឹងបង្ហាញជូនស្មាតហ្វូន ៤ ដែល Gamer ប្រាថ្នាចង់បាន មានលក់នៅតាមវិបសាយអនឡាញល្បីៗហើយតម្លៃធូរថ្លៃទៀតផងដូចជា៖
# 1.Nubia
ថ្មីៗនេះស្មាតហ្វូន Nubia ម៉ូឌែល Red Magic ទើបនឹងប្រកាសចេញលើទីផ្សារដែលអាចនឹងដាក់លក់ចាប់ពីថ្ងៃទី ២៣ មេសាខាងមុខនេះនៅលើវិបសាយអនឡាញផ្សេងៗ។ ចំណែកលក្ខណៈសម្បត្តិវិញ៖
- ប្រព័ន្ធបញ្ចុះកម្តៅ Air Convection Cooling សម្របបាននឹងឈីបខ្ពស់ផុតលេខសេរ៊ីឆ្នាំ ២០១៧ ប្រភេទ Snapdragon 835 មាន 8GB និង GPU ប្រភេទ Adreno 540 ទៀត។
- ដំណើរការលើ Android 8.1 Oreo
- លាតសន្ធឹងលើអេក្រង់ទំហំ ៥,៩៩ អ៊ីញ កម្រិត ១ ០៨០ x ២ ១៦០ ភីកសែល
- ប្រើថាមពលថ្មធំ ៣ ៨០០mAh បន្ថែមរន្ធសាក USB Type-C និងប្រព័ន្ធ Bluetooth 5.0។ - កាមេរ៉ាក្រោយទំហំ 24MP (SAMSUNG 5K2X7SX) មាន Aperture f/1.7
- អាចថតវីដេអូកម្រិត 4K នៅលក្ខខណ្ឌ 30fps
- កាមេរ៉ាមុខ Autofocus ទំហំ ៨MP មាន Aperture f/2.0។
- តម្លៃ ៣៩៩ ដុល្លារ
# 2. Xiaomi
ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនម៉ូឌែល Black Shark ជាគូប្រជែងនឹង Razer Phone ក្នុងការតម្រូវចិត្តអ្នកនិយមលេងហ្គេម។ ចំណែកលក្ខណៈសម្បត្តិវិញ៖
- មានប្រព័ន្ធ Liquid Cooling ដែលជួយបញ្ចុះកម្តៅម៉ាស៊ីនអំឡុងពេលអ្នកប្រើប្រាស់អូសប្រភេទហ្គេមមានក្រាហ្វិកធំៗ។
- ប្រភេទឈីបប្រើដល់ Snapdragon 845 រត់នៅល្បឿន 2.8GHz
- មានជម្រើស RAM 6GB/64GB ROM ឬ RAM 8GB/128GB ROM
- មានអេក្រង់ធំ ៦ អ៊ីញ មាត្រដ្ឋាន ១៨:៩ កម្រិត FHD+ នៅដង់ស៊ីតេ 403ppi
- កាមេរ៉ាខាងក្រោយភ្លោះទំហំ 20MP+12MP អមគ្រាប់ Flash Dual-tone LED គាំទ្របច្ចេកវិទ្យា Dark Light Enhancement ពង្រឹងសមត្ថភាពថតនៅទីតាំងងងឹត
- កាមេរ៉ាមុខថត Selfie មិនចាញ់ស្មាតហ្វូនដទៃដល់ទៅ 20MP
- ដំណើរការលើ Android 8.1 Oreo
- ពណ៌ ២៖ Polar Night និង Sky Gray Color
- តម្លៃ ៤៧៧ ដុល្លារ RAM 6GB និង ៥៥៧ ដុល្លារ RAM 8GB
# 3.Razer Phone
Razer Phone ជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនជំនាញខាងផលិតកុំព្យូទ័រហ្គេម Razer បានបង្ហាញខ្លួន ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើនដូចជា៖
- អេក្រង់ដោយវាមានទំហំ ៥,៧ អ៊ីញ ប្រភេទ LCD កម្រិត Resolution 1440 x 2560
- អេក្រង់របស់វាមានល្បឿន Refresh Rate ដល់ទៅ ១២០ Hz ខុសពីស្មាតហ្វូនកំពូលដទៃដែលមានល្បឿនត្រឹម ៦០ Hz
- ល្បឿនដ៏លឿននេះនឹងជួយឲ្យការបង្ហាញរូបភាព Animation និងកាយវិការនានាមានភាពរលូនល្អ ជាពិសេសចំពោះការលេងហ្គេម និងការកម្សាន្តផ្សេងៗ
- បំពាក់បន្ទះឈីប Snapdragon 835 ជាមួយនឹង RAM ទំហំដល់ ៨ GB
- អង្គផ្ទុកទិន្នន័យមានទំហំ ៦៤ GB និងមានរន្ធអាចដោតមេមូរីកាតបាន
- កាមេរ៉ាខាងក្រោយភ្លោះមានកម្រិត ១២ MP ដោយមួយជាប្រភេទ Wide-Angleមួយជាប្រភេទ Telephoto ស្រដៀងនឹងស្មាតហ្វូនកំពូលៗនាពេលបច្ចុប្បន្នដែរ
- ឡេន Wide-Angle មាន Aperture f/1.75 និង ឡេន Telephoto មាន Aperture f/2.6។
- កាមេរ៉ាខាងមុខមានកម្រិត ៨ MP
- ស្មាតហ្វូននេះអាចប្រើសម្រាប់ការលេងហ្គេមប្រភេទ 3D បានយូរដោយសារមានថ្មទំហំ ៤០០០ mAh
- ជាស្មាតហ្វូនដំបូងគេដែលប្រើបច្ចេកវិទ្យា Quick Charge 4.0+ របស់ Qualcomm អាចបញ្ចូលថាមពលបានលឿនបំផុត
- តម្លៃ ៦៩៩ ដុល្លារ សម្រាប់លក់នៅសហរដ្ឋអាមេរិក និង ៦៩៩ ផោន សម្រាប់ចក្រភពអង់គ្លេស
#4.ZTE
ត្រកូល Z សេរ៊ីថ្មីជាច្រើនដូចជា ZTE Nubia Z17, Z17s, Z17 mini និង Z19 ដែលសុទ្ធតែមានកម្លាំងម៉ាស៊ីនខ្លាំងៗ មិនចាញ់គ្នាប៉ុន្មាននោះទេ។ ចំណែកលក្ខណៈសម្បត្តិវិញ Z17 mini៖
- កាមេរ៉ាក្រោយភ្លោះទំហំ 13MP និងជាស្តេច Selfie កាមេរ៉ាមុខ 16MP
- មានអេក្រង់ 5.2 អ៊ីញ កម្រិត 1920x1080 ភីកសែល ដែលមានដង់ស៊ីតេអេក្រង់ 424ppi ជាប្រភេទកញ្ចក់ LTPS
- ប្រើបន្ទះឈីប Snapdragon 653 មាន RAM 6GB មានអង្គចងចាំ 64GB
- ប្រភេទ RAM 4GB ថ្លៃប្រមាណ ២៤៧ ដុល្លារ
- ប្រភេទ RAM 6GB ថ្លៃប្រមាណ ២៩០ ដុល្លារ
តើប្រិយមិត្តគិតថា ចង់បានមួយណាដែរ?
No comments:
Post a Comment