លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook កាលពីថ្ងៃទី១០ ខែមេសា ២០១៨ ម្សិលមិញ បានចូលទៅឆ្លើយបំភ្លឺនៅក្នុងសភាអាមេរិក ជុំវិញបញ្ហាការបែកធ្លាយព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់រាប់លាននាក់។
ជាថ្មីម្ដងទៀត មេ Facebook បានធ្វើការសុំទោសសម្រាប់ការធ្វើឲ្យបែកធ្លាយព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់រាប់លាននាក់ដូច្នេះ។ លោកថា "វាជាកំហុសរបស់ខ្ញុំ ខ្ញុំសុំទោស ខ្ញុំចាប់ផ្ដើម Facebook ខ្ញុំដំណើរការវា ហើយខ្ញុំក៏ទទួលខុសត្រូវលើអ្វីដែលបានកើតឡើងផងដែរ"។
នាយកប្រតិបត្តិវ័យ ៣៣ឆ្នាំនេះ បានបន្តថា Facebook កំពុងប្រឈមនឹងបញ្ហាជាមួយរុស្ស៊ី ដែលបានយក Facebook ធ្វើជាឧបករណ៍ទៅជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតរបស់អាមេរិក និងប្រទេសផ្សេងទៀត។
មេ Facebook ថា "មានមនុស្សនៅក្នុងប្រទេសរុស្ស៊ី ដែលការងាររបស់ពួកគេ គឺជ្រៀតចូលប្រព័ន្ធរបស់ពួកយើង និងប្រព័ន្ធអ៊ីនធឺណែតផ្សេងទៀតផង ដូច្នេះវាគឺជាការប្រកួតប្រជែងសព្វាវុធមួយ"៕
No comments:
Post a Comment