ចង់ទៅលេងបុណ្យភូមិឆ្នាំនេះ ពិតជាពិសេសជាងឆ្នាំមុន ដោយសារក្រុមការងារបានរៀបចំមធ្យោយធ្វើដំណើរយ៉ាងមានសុវត្ថិភាព និងលឿនទាន់ចិត្តដល់អ្នកចូលរួម។ ចង់ដឹងថា ជម្រើសអ្វីខ្លះ តោះមកដឹងទាំងអស់គ្នា!
ជម្រើសទី១
ឆ្នាំនេះ កម្មវិធីបុណ្យភូមិមានឡានក្រុងដល់ទៅ ២០គ្រឿងសម្រាប់ដឹកអ្នកចូលរួម ដើម្បីឲ្យមានភាពងាយស្រួល និងសុវត្ថិភាព។ បញ្ជាក់៖
១. សំបុត្រនេះធ្វេីដំណេីរបាន២ដង ដោយមិនកំណត់ទៅ ឬក៏មក និងថ្ងៃទេ
២. សំបុត្រទិញផ្ទាល់ពេលឡេីងឡានក្រុង
៣.សំបុត្រឡានក្រុង តម្លៃ៥០០០រៀល។
ខាងក្រោមនេះ ជាតារាងពេលវេលាធ្វើដំណើរ៖
•ស្តាតអូឡាំពិក ទៅ វត្តគោកអម្ពិល ពីម៉ោង ៧ព្រឹក ដល់ ៧យប់
•វត្តគោកអម្ពិល ទៅ ស្តាតអូឡាំពិក ពីម៉ោង ៨ព្រឹក ដល់ ១០យប់។
ជម្រើសទី២
ចង់ចំណេញច្រើនពេលធ្វើដំណើរទៅលេងបុណ្យភូមិ តាក់ស៊ី Grab ជាជម្រើសល្អបំផុត ព្រោះអីមានប្រូម៉ូសិនបញ្ចុះតម្លៃ ៥០% នៃថ្លៃធ្វើដំណើរសរុបឯណោះ។ ការបញ្ចុះតម្លៃកំណត់ត្រឹម ៤០ ០០០ រៀល ខ្ពស់បំផុតចំពោះការធ្វើដំណើរម្ដង ។
- បញ្ចូលកូដ BONNPHUM រាល់ពេលជិះ Grab ទៅលេងបុណ្យភូមិ (ប្រើកូដបាន ២ដង ក្នុងមួយថ្ងៃ) ដែលមានសុពលភាពចាប់ពីថ្ងៃទី ៦-៨ មេសា ២០១៨។ សម្រាប់អ្នកមិនទាន់មាន Grab app សូមចុចត្រង់នេះដើម្បីដោនឡូត៕
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment