PropellerAds
សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា សម្រាប់​បុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ​២០១៨​នាពេល​ខាងមុខ សាលា​រាជធានី​ភ្នំពេញ នឹង​ត្រៀម​រថយន្ត​ក្រុង​ប្រមាណ ២០០​គ្រឿង ​ដឹកជញ្ជូន​កម្មករ​ទៅស្រុក​កំណើត ដោយ​មិន​យកលុយ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​កម្មករ។ ការ​ប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សហជីព​កម្មករ​ប្រមាណ​ជាង ៤ពាន់​នាក់ នៅ​កោះពេជ្រ​នាព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៨។

សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសហជីពកម្មករ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។ រូបថត៖ FB សម្តេច ហ៊ុន សែន
នៅក្នុង​ពិធី​នេះ សម្តេច ហ៊ុន សែន បាន​កោត​សរសើរ និង​ថ្លែង​អំណរគុណ​ចំពោះ​សេវា​រថយន្ត​ក្រុង របស់​សាលា​រាជធានី​ភ្នំពេញ ដែលបាន​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី ទៅស្រុក​កំណើត ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំថ្មី​​ខ្មែរ​កាលពី​ពេលថ្មីៗ​នេះ ដោយមាន​អ្នកខ្លះ​មិន​ទាន់​វិល​ត្រឡប់​មកវិញ​នៅឡើយ។
បើតាម​ទិន្នន័យ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ បាន​ឲ្យដឹង​ថា អ្នកជិះ​រថយន្ត​ក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ឥតគិតថ្លៃ ទៅ​មក​ភ្នំពេញ-ខេត្ត តាម​ផ្លូវជាតិ​លេខ១, ៣, ៤, ៥ និង​៦ ពីថ្ងៃទី​១២ ដល់ ១៨ ខែ​មេសា ឆ្នាំ​២០១៨ គឺ​មាន​ចំនួន​សរុប ១៤០៧៨​នាក់។ ក្នុងនោះ​ពី​ភ្នំពេញ ទៅ​ខេត្ត មាន​ចំនួន ៨៨៣៣​នាក់ និងពី​ខេត្ត​មក​ភ្នំពេញ មាន​ចំនួន​ ៥២៤៥​នាក់ ជាមួយ​នឹង​រថយន្តក្រុង​សរុប ៦០​គ្រឿង។
សម្តេច​នាយក​រដ្ឋមន្រ្តី បាន​បញ្ជាក់​នាពេល​កន្លងមក​ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​សម្ដេច សម្រេច​ជូន​សេវា​រថយន្ត​ក្រុង​មិន​គិត​ថ្លៃ​នេះ គឺ​ដោយសារ​តែ កាល​ពី​ឆ្នាំ​មុនៗ សម្ដេច​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កុំ​ដំឡើង​ថ្លៃ​ដល់​អ្នក​ធ្វើ​ដំណើរ​​ដែល​ទៅ​លេង​ស្រុក​កំណើត ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​សម្ដេច​បាន​ពិភាក្សា​ជាមួយ​សាលា​ក្រុង​ភ្នំពេញ ហើយ​សម្រេច​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​នេះ​តែ​ម្ដង៕

ប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងនៅម្តុំផ្លូវ៦០ម៉ែត្រ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨

អត្ថបទ៖ សំភី

សម្តេច ហ៊ុន សែន ប្រកាស​ត្រៀម​ឡានក្រុង ២០០​គ្រឿង សម្រាប់​ដឹក​កម្មករ​នៅថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

No comments:

Post a Comment