មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី២១ ខែមេសា ២០១៨នេះ បានប្រកាសឈប់បាញ់សាកល្បងមីស៊ីល និងធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរទៀតហើយ។ ការបញ្ឈប់នេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២១ ខែមេសា ២០១៨នេះ តទៅ។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA។
គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលនៅភាគខាងជើងនៃប្រទេស ដើម្បីធានាពីតម្លាភាពក្នុងការបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ៕
No comments:
Post a Comment