PropellerAds
កប៉ាល់​ដឹក​អ្នកដំណើរ​អង់គ្លេស​ដែល​បាន​លិច បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​ដោយ​យន្តហោះ​ចម្បាំង​ជប៉ុន នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ត្រូវ​បាន​ស្រង់​ឡើង​ដោយ​កងទ័ព​ជើងទឹក​ស្រីលង្កា ក្រោយ​លិច​អស់​រយៈពេល ៧៥ ឆ្នាំ។
កប៉ាល់​ឈ្មោះ SS Sagaing ដែល​អ្នកដំណើរ និង ឥវ៉ាន់​ភាគច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ កាល​ឆ្នាំ ១៩៤២ ត្រូវ​បាន​ស្រង់​ឡើង​មក​លើ​វិញ នៅ​កំពង់ផែ Trincomalee ដោយ​មាន​ការ​ជួយ​ពី​ក្រុម​អ្នក​មុជ​ទឹក មក​ពី​កងទ័ព​ជើងទឹក​របស់​ប្រទេស​ស្រីលង្កា។
គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​សង្គ្រោះ​នេះ​បាន​ចំណាយ​ពេល​ជាច្រើន​ខែ។ វា​បាន​ទាមទារ​ឲ្យ​ពួកគេ​ពង្រឹង​តួ​ខ្លួន​សំខាន់ៗ​នៃ​កប៉ាល់​ ដែល​មាន​ប្រវែង ១៣៧ ម៉ែត្រ​​​នេះ​ជាមុន​សិន ដើម្បី​អាច​ស្រង់​វា​ឡើង​មក​លើ​វិញ​បាន៕
ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

ខ្មោចកប៉ាល់សម័យសង្គ្រាមលោកលើកទី២ លិចអស់៧៥ឆ្នាំ ទីបំផុតត្រូវគេស្រង់បាន

កប៉ាល់​ដឹក​អ្នកដំណើរ​អង់គ្លេស​ដែល​បាន​លិច បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​ដោយ​យន្តហោះ​ចម្បាំង​ជប៉ុន នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ត្រូវ​បាន​ស្រង់​ឡើង​ដោយ​កងទ័ព​ជើងទឹក​ស្រីលង្កា ក្រោយ​លិច​អស់​រយៈពេល ៧៥ ឆ្នាំ។
កប៉ាល់​ឈ្មោះ SS Sagaing ដែល​អ្នកដំណើរ និង ឥវ៉ាន់​ភាគច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ កាល​ឆ្នាំ ១៩៤២ ត្រូវ​បាន​ស្រង់​ឡើង​មក​លើ​វិញ នៅ​កំពង់ផែ Trincomalee ដោយ​មាន​ការ​ជួយ​ពី​ក្រុម​អ្នក​មុជ​ទឹក មក​ពី​កងទ័ព​ជើងទឹក​របស់​ប្រទេស​ស្រីលង្កា។
គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​សង្គ្រោះ​នេះ​បាន​ចំណាយ​ពេល​ជាច្រើន​ខែ។ វា​បាន​ទាមទារ​ឲ្យ​ពួកគេ​ពង្រឹង​តួ​ខ្លួន​សំខាន់ៗ​នៃ​កប៉ាល់​ ដែល​មាន​ប្រវែង ១៣៧ ម៉ែត្រ​​​នេះ​ជាមុន​សិន ដើម្បី​អាច​ស្រង់​វា​ឡើង​មក​លើ​វិញ​បាន៕
ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

No comments:

Post a Comment