ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានចិន QQ កាលពីថ្ងៃទី ១៥ ខែមីនា មានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងនៅលើផ្លូវល្បឿនលឿននៃតំបន់ Guangxi ភាគខាងត្បូងប្រទេសចិន បណ្ដាលឲ្យមានរថយន្តក្រឡាប់ និងឆេះឆាបជាអគ្គីភ័យទៀតផង។
រថយន្តដែលក្រឡាប់មានដឹកនូវស្មាតហ្វូនជាច្រើនគ្រឿង។ ក្នុងនោះគេក៏ប្រទះឃើញ iPhone X រាយប៉ាយពេញថ្នល់។ ក្រៅពី iPhone X ក៏មាន iPhone 7 និង iPhone 6 ផងដែរ។ មិនមានការបញ្ជាក់អំពីតម្លៃនៃការខូចខាតនោះទេ ប៉ុន្តែបើតាមរូបភាពបានបង្ហាញ អាចនិយាយបានថាខូចខាតមិនតិចនោះទេ។
ជាសំណាងនោះគឺគ្រោះថ្នាក់នេះមិនបានឲ្យមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ បន្ថែមពីនេះ ហេតុការណ៍នេះកើតឡើងនៅតំបន់ដាច់ស្រយាល ហេតុនេះមិនមានជនឆ្លៀតឱកាសមកលួចយកស្មាតហ្វូនដែលជ្រុះឡើយ៕
ចុចអាន៖
No comments:
Post a Comment