PropellerAds
ទីភ្នាក់ងារ​សហភាព​អឺរ៉ុប Europol បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ជុំវិញ​ការ​ចាប់​ខ្លួន​មេខ្លោង​នៃ​ក្រុម Hacker ដែល​បាន​លួច​លុយ​ប្រមាណ ១,២ ពាន់​លាន​ដុល្លារ​អាមេរិក ​ពី​ធនាគារ​ជុំវិញ​ពិភពលោក។ ដោយ​មិន​បង្ហើប​ឈ្មោះ​និង​អត្តសញ្ញាណ​ជន​ដៃដល់ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ប៉ូលិស​អេស្ប៉ាញ​ក្នុង​ទីក្រុង Alicante ផ្អែក​តាម​បទល្មើស​ចម្លង​មេរោគ​ចូល​ទូ ATM កាល​ពី ៥ ឆ្នាំ​មុន។​

ត្រលប់​ទៅ​ឆ្នាំ ២០១៣ ពួក Hacker មួយ​ក្រុម​បាន​បង្កើត​នូវ​មេរោគ Carabank និង Cobalt ដោយ​វា​ទាំង​ពីរ​បាន​តម្រង់​ទិសដៅ​លុកលុយ​ស្ថាប័ន​ហិរញ្ញវត្ថុ ដោយ​ឆ្លង​កាត់​តាម​ការ​ផ្ញើ Email ទៅ​កាន់​បុគ្គលិក​បម្រើការ​នៅ​ស្ថាប័ន​ធនាគារ​ណា​មួយ ក្រោយ​មក​កូដ​ទាំង​អំបាលម៉ាន​នឹង​ឆ្លង​ចូល​ទៅ​កាន់​ម៉ាស៊ីន​នៃ​ជន​រងគ្រោះ ជា​ហេតុ​ត្រួសត្រាយ​ផ្លូវ​ទាញ​យក​ទិន្នន័យ​រាល់​កុំព្យូទ័រ​ធនាគារ។
បន្ទាប់​ពី​នេះ​ ពួក​គេ​បាន​បញ្ជា​ឲ្យ​មេរោគ​ទាំង​អស់​ជ្រៀត​ចូល​ទៅ​តាម​ទូ​ធនាគារ​នីមួយៗ ហើយ​លុយ​ដែល​លួច​បាន ​ត្រូវ​ជន​ខិលខូច​បម្លែង​ចូល​ជា​រូបិយប័ណ្ណ​ឌីជីថល ក្នុង​គោលបំណង​លាក់បាំង​ពី​សមត្ថកិច្ច។
រំឭក​ដែរ​ថា​ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​កិច្ច​សហការ​រវាង FBI និង​អ្នក​ជំនាញ​ក្នុង​ប្រទេស​អេស្ប៉ាញ រូម៉ានី តៃវ៉ាន់ បេឡារុស្ស ក្រោយ​រក​ឃើញ​ភស្តុតាង​នៃ​ការ​វាយលុក​របស់ Hacker ទៅ​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​ច្រើន​ជាង ១០០ កន្លែង​ទូទាំង​ពិភពលោក។​
អានអត្ថបទ:

ប្រភព៖ ibtimes ប្រែ​សម្រួល៖ កៅ រក្សា

ក្ដៅ...! ចាប់​បាន​មេខ្លោង​លួច Hack លុយ​ធនាគារ​ជាង ១ ពាន់​លាន​ដុល្លារ​កាល​ពី ៥ ឆ្នាំ​មុន

No comments:

Post a Comment