PropellerAds
ត្បិត​ថា​ បច្ចុប្បន្ន​លេច​ចេញ​ស្នាដៃ​ថ្មីៗ​បន្ត​បន្ទាប់​របស់​យុវជន​ខ្លាំងៗ​​​​ក្នុង​ស្រុក​ពិត​មែន បើ​​ត្រឡប់​ទៅ​មើល​ សមិទ្ធផល​ដំបូងៗ​របស់​បុគ្គល​បច្ចេកវិទ្យា​ទាំង​នេះ សុខ​ចិត្ត​លះ​បង់​ពេល​វេលា កម្លាំងកាយ​ចិត្ត​ព្រម​ទាំង​ថវិកា​ផ្ទាល់​ខ្លួន ពិត​ជា​រឿង​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។
ទោះ​ជា​មិន​​ពិសេស​​ជាង​គេ​តែ​ក៏​អាច​​ចាត់​ទុក​ថា​ជា ស្នាដៃ​ដ៏​កម្រ​មួយ ឬ​ជា​​​របក​គំហើញ​​ថ្មី​នៃ​បច្ចេកវិទ្យា​​ សម្រាប់​​សម្រួល​ដល់​ការ​រស់​នៅ​នៃ​ពលរដ្ឋ​កម្ពុជា​​បាន​មួយ​ផ្នែក​ធំ។
Sabay នឹង​ណែនាំ​ប្រិយមិត្ត​​ឲ្យ​ស្គាល់​ពី​យុវជន​និង​កូនខ្មែរ​ឆ្នើមៗ​ជើង​ចាស់-ថ្មី​ទាំង ១២ រូប​បង្កើត​រឿង​អស្ចារ្យ​ដូច​ខាងក្រោម៖
#១) លោក ញាន ផល្លឹក ស្ថាបនិក​រថយន្ត​អង្គរ​ខ្មែរ​
ជា​​បុគ្គល​​ម្នាក់​ដែល​​ធ្វើ​ឲ្យ កម្ពុជាល្បី​កក្រើក​ដល់​បរទេស​​កាល​ពី ១៥ ឆ្នាំ​មុន​​ តាម​រយៈ​ការ​ផលិត​បាន រថយន្ត​ដ៏​តូច​ច្រឡឹង​​​ដំណើរការ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ​ជា​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​​។ ការ​ផលិត​នោះ​ទៀត​សោត ជា​ការ​ដំឡើង​ដោយ​ដៃ​ផ្ទាល់ គ្មាន​រោង​ចក្រ​ដំឡើង​នោះ​ទេ។
រថយន្ត​អង្គរ​មិន​ត្រឹម​ទទួល​ស្គាល់​ពី​ពលរដ្ឋ​ក្នុង​ស្រុក ​តែ​​ក៏​ទទួល​បាន​ការ​កោតសរសើរ​រហូត​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​​ក្រៅ​ស្រុក​ធំៗ​ និង​វិនិយោគ​ទុន​​​បរទេស​​​បាន​​​ចុះ​មក​​ទស្សនា​ព្រោងព្រាត។
#២) លោក ដាញ់ ហុង ស្ថាបនិក​បង្កើត​ប្រព័ន្ធ​អក្សរ​ខ្មែរ​យូនីកូដ​
ជា​​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ប្រព័ន្ធ​អក្សរ​ខ្មែរ​យូនីកូដ​មក​ប្រើ​សម្រាប់​វាយ​អត្ថបទ​នៅ​លើ​កុំព្យូទ័រ និង​អ៊ីនធឺណិត​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ជាង ប្រព័ន្ធ​លីមូន(Limon)។ ចំពោះ​ស្នាដៃ​​​នេះ ជា​ការ​​​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ខ្ពស់​មុខ​ខ្ពស់​មាត់ និង​ទទួល​​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពីពល​រដ្ឋ​កម្ពុជា​។
#៣) 4KhmeriPhone ក្រុម​អ្នក​ស្នើ​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​លើ​ប្រព័ន្ធ iOS
សមាជិកក្រុម​ 4KhmeriPhone
រាល់​ពេល​ក្រុមការងារ​ទាក់ទង​ទៅ 4Khmeriphone បាន​ត្រឹម​​ឆ្លើយឆ្លង​តាម​ទូរសព្ទ​និង​បណ្ដាញ​សង្គម​ប៉ុណ្ណោះ ពួក​គេ​​មិន​ដែល​​បង្ហាញ​ខ្លួន​​ឲ្យ​អ្នក​ប្រើប្រាស់ នៅ​កម្ពុជា​បាន​ឃើញ​​មុខ​ឡើយ។ ទោះ​យ៉ាង​នេះ​ក្ដី 4KhmeriPhone ​ជា​ក្រុម​ត្រួសត្រាយ​ស្នើ​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​លើ​ប្រព័ន្ធ iOS ដំបូង​គេ ដើម្បី​ឲ្យ​អ្នក​ប្រើអាច​វាយ​អក្សរ​ខ្មែរ​នៅ​លើ​ខបករណ៌​ iOS បាន​រលូន។
ឆ្នាំ ២០១៦ ក្រុម​នេះ​​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​​ពុម្ព​អក្សរ​ខាង​លើ ដោះ​ស្រាយ​បញ្ហា​​អក្សរ​ខ្មែរ​បាត់​ដៃ​បាត់​ជើង រហូត​ជោគជ័យ ១០០ ភាគរយ​លើ iOS 10 Beta 5 ​ ហើយ​ប្រើ​ស្រួល​ដល់​សព្វ​ថ្ងៃ។
ដោយ​ការ​មមាញឹក​នឹង​ការងារ​ក៏​ដូចជា​របរ​ចិញ្ចឹម​ជីវិត​របស់​សមាជិក​ក្រុម ក៏​សម្រច​ថា​មិន​បន្ត​ការងារ​នេះ​ទៀត​ដោយ​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​ការងារ​នេះ​ត​ទៅ​ទៀត។ ចំណែក​ស្នាដៃ​របស់​ក្រុម​ចុង​ក្រោយ​បង្កើត​បាន​ក្ដារចុច​ផ្សេងៗ​នៅ​លើ App Store ដូចជា Khmer eKeybord ជា​ដើម។
#៤) លោក ទី រ៉ា​ឌី ស្ថាបនិក​វិបសាយ​ទិញ​លក់​អនឡាញ​ដំបូង​គេ
ប្រិយមិត្ត​​ដែល​ចូលចិត្ត​ទិញ​-លក់​ទំនិញ​តាម​អនឡាញ​ប្រាកដ​ជា​ស្គាល់​វិបសាយ​ Khmer 24 ដែល​អាច​ឲ្យ​អ្នក​​ទិញ ឬ​ដាក់​លក់​ផលិតផល​ទំនិញ​សព្វសារពើ​ ចាប់​ពី​គ្រឿង​ប្រើប្រាស់​ទូទៅ រហូត​ដល់​គ្រឿង​សម្ភារៈ​ទំនើប។
មុន​នឹង​ជោគជ័យ​ក្លាយ​ជា​វិបសាយ​ទិញ​លក់​អនឡាញ​ដ៏​ល្បី​ល្បាញ​នេះ ស្ថាបនិក​លោក ទី រ៉ា​ឌី តស៊ូ​ខំ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០២ ដោយ​គ្មាន​ក្រុម​ការងារ​សូម្បី​ម្នាក់​ ហើយ​ក៏​បាន​បរាជ័យ​លើ​ការងារ​នេះ​ច្រើន​ដង​មក​ហើយ(បង្កើត​ដំបូង​អ្នក​ចូល​តែ​ជាង ៥០ នាក់​ប៉ុណ្ណោះ)។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ Khmer24 ក្លាយ​ជា​វិបសាយ​ឈាន​មុខ​គេ​ ខាង​លក់ដូរ​ទំនិញ ជាពិសេស​គឺ​ផ្ទះ​និង​រថយន្ត។ ក្នុង​មួយ​ខែ​ៗ​មាន​អ្នក​ទិញ និង​លក់​ទំនិញ​ច្រើន​ជាង កន្លះ​លាន​នាក់។
#៥) លោក បេ ចន្រ្តា ស្ថាបនិក​​​រៀបចំ​ព្រឹត្តិការណ៍​បារខែមដំបូង​គេ​នៅ​កម្ពុជា​
ជា​​ស្ថាបនិក​​​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បារខែម​ដំបូង​គេ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ ២០០៨​។ លោក​បាន​ខិតខំ​បង្កើត​កម្មវិធី​នេះ​ទាំង​បាត​ដៃ​ទទេ មាន​ក្រុម​ការងារ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​ផ្តោត​លើការ​វិវឌ្ឍន៍​នៃ​វិស័យ​​បច្ចេកវិទ្យា មាន​វាគ្មិន​ជំនាញៗ​​នឹង​លើកយក​ចំណេះដឹង​និង​របក​គំហើញ​ថ្មីៗ ចែក​រំលែក​​ដល់​​អ្នក​​ចូលរួម​ឲ្យ​បាន​យល់​ដឹង​ពី​បច្ចេកវិទ្យា​ ជាពិសេស​យុវវ័យ​ដែល​ចង់​ចាប់​ជំនាញ​ផ្នែក​បច្ចេកទេស។
#៦) លោក អៀ អ៊ុយ អ្នក​ផលិត​ហ្គេម​ខ្មែរ​ដាក់​លើ​ទូរសព្ទ​ដៃ​ Asva the Monkey
ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ក្រុម Osja Studio ហើយ​ក៏​ជា​អ្នក​អភិវឌ្ឍន៍​​អាជីវកម្ម​ផលិត​ហ្គេម​ដំបូង​​គេ​នៅ​​កម្ពុជា​។ ហ្គេម​របស់​លោក​​​​ទទួល​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​​ និង​ទទួល​បាន​រង្វាន់​ស្នាដៃ​លើក​ទឹក​ចិត្ត​យ៉ាង​​សន្ធឹក​​​មាន​ដូច​ជាហ្គេម Asva The Monkey។ មុន​នឹង​ជោគ​ជ័យ​បែប​នេះ លោក​​ក៏​ធ្លាប់​បរាជ័យ​​​ផលិត​ហ្គេម​ជា​ច្រើនលើក​ផង​ដែរ​ ប៉ុន្តែ​​ក៏​នៅ​តែ​តស៊ូ​បង្កើត​ស្នាដៃ​ថ្មីៗ​ជា​បន្ត​បន្ទាប់​ដើម្បី​ឲ្យ​វិស័យ​ផលិត​ហ្គេម​នៅ​កម្ពុជា​រីក​ចម្រើន​ជាង​មុន​។​ ​
យ៉ាង​ណា​មិញ​កាល​ពី​ឆ្នាំ​មុន ក្រុម​លោក​បាន​បញ្ចេញ​​ស្នាដៃ​បង្កើត​បច្ចេកវិទ្យា AR ដាក់​លើ​ក្រដាស​ប្រាក់​រៀល​ខ្មែរ​​ ហើយ​ថែម​ទាំង​អាច​ផលិត​ចេញ​ជា​រូបភាព​ផ្សេងៗ​បាន​ ធ្វើ​ឲ្យ​មហាជន​ស្ងើច​សរសើរ​ជា​ខ្លាំង។ បញ្ជាក់​ដែរ​ថា បច្ចេកវិទ្យា AR ​ជា​ផ្នែក​មួួយ​នៃ​បច្ចេកវិទ្យា​នា​ពេល​អនាគត ប៉ុន្តែ​ក្រុម​លោក​អាច​ធ្វើបានមុន​គេ​នៅ​កម្ពុជា​។
#៧) លោក គ្រុយ វណ្ណា ស្ថាបនិក​ក្ដារ​ចុច​ឆ្លាត​វៃ
នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ លោក​បាន​បង្កើតក្ដារ​ចុច​សម្រាប់ iOS មាន​ឈ្មោះ​ថា khmer Smart Keyboard ជាមួយ​នឹង​ក្រុម​ការងារ​ Alien Dev។ ត្បិត​តែ​ក្ដារចុច​នេះ មិន​មែន​ជា​ការ​រកឃើញ​ដំបូង​គេ​នៅ​កម្ពុជា​ តែដោយ​សារ​ភាព​រលូន និង​ការ​ច្នៃ​ប្រឌិត​ថ្មី​នៅ​លើ​ក្ដារ​ចុចខ្មែរ ធ្វើឲ្យស្នា​ដៃ​ដំបូង​របស់​លោក​​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។
ទោះ​ជា​យ៉ាង​នេះ​ក្ដី​មក​ដល់​ឆ្នាំ ២០១៧ ក្រុម​លោក​ក៏​បាន​បែក​ខ្ញែក​គ្នា​អស់​ នៅ​សល់​តែ​ស្នាដៃប៉ុណ្ណោះ​សម្រាប់​ទុក​ឲ្យ Developer ជំនាន់​ក្រោយៗ​​បន្ត​កិច្ចការ​​នេះ។
#៨) លោក ជា ឡង់​ដា ស្ថាបនិក​កម្មវិធី​កក់​សំបុត្រ​រថយន្ត​អនឡាញ​លើ​ទូរសព្ទ​ដៃ​ដំបូង​គេ
ជា​អតីត​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ​ដែល​​សុខចិត្ត​បោះ​បង់​ការងារ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​ មក​​ចំណាយ​ពេល​​ បង្កើត​កម្មវិធី​កក់​សំបុត្រ​ឡាន​តាម​អនឡាញ​លើ​ទូរសព្ទ​ដៃ​ រហូត​ជោគជ័យ​​ទទួល​បាន​ជយលាភី​លេខ ១​ ពាន​រង្វាន់ Cambodia ICT Award ប្រចាំ​ឆ្នាំ ២០១៦ និង​ក្លាយ​ជា​កម្មវិធី​កក់​សំបុត្រ​រថយន្ត​តាម​អនឡាញដំបូង​គេ​​នៅ​កម្ពុជា​ សម្រាប់​សម្រួល​ដល់​ការ​ធ្វើដំណើរ​ប្រចាំ​ថ្ងៃ​។
#៩) លោក មាស ស៊ី​ណាល់ ស្ថាបនិក​វេបសាយ​​​កក់​សណ្ឋាគារ​អនឡាញ​ដំបូង​គេ
ដោយ​ឃើញ​ថា​យុវវ័យ​ភាគ​ច្រើន​​ពិបាក​ស្វែង​រក​ព័ត៌មាន​ពី​​​កន្លែង​​ស្នាក់នៅ​ពេ​ល​ចង់​ដើរ​លេង​នៅ​កន្លែង​ស្អាតៗ​ជុំវិញ​ប្រទេស​កម្ពុជា​ដូច​ជា ខេត្តសៀមរាប ព្រះសីហនុ កំពត​ ឬ​តាម​បណ្ដា​ខេត្ត​នានា។
លោក​ក៏​បាន​​បោះ​បង់​ការងារ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​វិបសាយ(Web Developer) នៅ​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង​ មក​​ចាប់​ផ្ដើម​បង្កើត​វិបសាយ​​កក់​សណ្ឋគារ​​​​តាម​អនឡាញ​ Bayonia ដែល​ជា​វេប​សាយ​ក្នុង​ស្រុក​ដំបូង​គេ​។ ក្រោយ​ពី​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់ ​ឥឡូវ​​សេវាកម្ម​​កក់​អនឡាញ​​​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង មាន​ទាំង​​បរទសផង​ដែរ ស្ញើច​សរសើរ​ពី​សេវាកម្ម​​​ថា​ល្អ​មិន​ចាញ់​វិបសាយ​បរទេស​ដូចជា Booking.com ជា​ដើម​។
#១០) កញ្ញា ប្លុង ម៉ាលីពណ៌ ស្ថាបនិក​កម្មវិធី​មើល​ចំណត​រថយន្ត​ក្រុង​សាធារណៈ
ទោះ​ជា​រវល់​នឹង​ការងារ​បង្រៀន​ក៏​ដោយ តែ​​​សាស្ត្រាចារ្យ​វ័យ​ក្មេង​រូបនេះ​បាន​ប្រឹង​ប្រែង​ និង​ឆ្លៀត​ពេល​ទំនេរ​មក​បង្កើត​កម្មវិធី​​កម្មវិធី Stop Near Me ឬ​កម្មវិធី​ចំណត​ក្បែរ​ខ្ញុំដោយ​ម្នាក់​ឯង ដោយ​គ្មាន​ក្រុម​ការងារ​នោះ​ទេ។
កម្មវិធី​ទូរសព្ទ​ដៃ​នេះ​ជា​ បាន​ក្លាយ​ជា​កម្មវិធីថ្មី​មួយ​​​ និង​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​​ជួយ​ដោះ​ស្រាយ​​​បញ្ហា​​​​​ការ​​ពិបាក​​ស្វែង​រក​​ចំណត​ឡាន​​ក្រុង​ធ្វើ​ដំណើរ​​របស់ពលរដ្ឋ​​។
#១១) លោក ខេង វ៉ាន់ថា ស្ថាបនិក​បង្កើត​វចនានុក្រម​ខ្មែរ​ដំបូង​គេ​លើ​ទូរសព្ទ
ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​​​បង្កើត​វចនានុក្រម​អង់គ្លេស-ខ្មែរ, ខ្មែរ-អង់គ្លេស និង​ខ្មែរ-ខ្មែរ ដំបូង​គេ​សម្រាប់​ប្រើប្រាស់​​លើ​ទូរសព្ទ។ កាល​ចេញ​​ជំនាន់​ដំបូង​ អាច​ប្រើ​បាន​ទាំង​នៅ​លើ​ស៊េរី​ទូរសព្ទ Symbian របស់​ក្រុមហ៊ុន Nokia និង​​ការ​បង្កើត​វចនានុក្រម​សម្រាប់​ប្រើ​នៅ​លើ Window Mobile បន្ថែម​ក្ដារ​ចុច​អក្សរ​ខ្មែរ សម្រាប់​អាន​ឬ​មើល​នៅ​លើ​ទូរសព្ទ​។
លោក​ក៏​បាន​បង្កើត​វចនានុក្រម​មួយ​ទៀត​គឺ​វចនានុក្រម​ភូមិ​(Phum Dictionary) សម្រាប់​ប្រើ​នៅ​លើ​ទូរសព្ទ​មួយ​ចំនួន ដែល​ដំណើរការណ៍​ដោយ Android ផង​ដែរ​។
#១២) ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ
អ្នក​រចនា​ពុម្ពអក្សរ​ទាំងអស់​ក្នុង​ក្រុមសុទ្ធ​តែ​ពុំ​រៀន IT ដោយ​អ្នក​ខ្លះ​រៀន​ខាង សេដ្ឋកិច្ច អក្សរសាស្ត្រ​អង់គ្លេស និង​ជំនាញ​ផ្សេងៗ​ជា​ដើម។ តែ​ដោយ​មាន​ឆន្ទៈ​ស្រឡាញ់​ការ​រចនា​ពុម្ព​ទើប ប្រឹងប្រែង​ដល់​សព្វថ្ងៃ។ អ្នក​ខ្លះ​ត្រូវ​ឆ្លៀត​ពេល​ទំនេរ​ពី​រៀន មក​រចនា​ពុម្ព​អក្សរ​ថ្មីៗ ឯ​ខ្លះ​ទៀត​ឆ្លៀត​ធ្វើ​នៅ​ចង្ក្រាន​បាយ​ក៏​មាន។
ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ បាន​ចំណាយ​ពេល​ប្រហែល ៣ ឆ្នាំ រចនា​ពុម្ព​អក្សរ​បាន​ដល់​ទៅ​ជាង ៣០០ ម៉ូដ តែ​គ្មាន​ការ​លើក​ទឹកចិត្ត​ពី​ស្ថាប័ន​ដែល​យក​ពុម្ព​អក្សរ​ទៅ​ប្រើ​ឡើយ។ មក​ទល់​ពេល​នេះ​ពួ​កគេបាន​បែក​ខ្ញែក​គ្នា​អស់​ហើយ​ នៅ​សល់​តែ​ពុម្ព​អក្សរ​តាម​ម៉ូឌ​ដែល​ពួកគេ​បាន​បង្កើត​​ឡើង។
*អាច​បញ្ចេញ​មតិ​ ឬ​បង្ហាញស្នាដៃ​ឲ្យ​ក្រុម​ការងារ​ដឹង​ផង បើ​ប្រិយមិត្ត​​បង្កើត​​បាន​ស្នាដៃ​ថ្មី​ដំបូង​គេ​ជា​ប្រយោជន៍​សាធារណៈ​​ដូច​​បុគ្គល​ឆ្នើមៗ​ខាង​លើ។
​អត្ថបទ​ទាក់​ទង៖

អត្ថបទ៖ រក្សា

បុគ្គល​បច្ចេកវិទ្យា ១២ រូប​ខំ​ជំនះ​បង្កើត​រឿង​អស្ចារ្យ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា

No comments:

Post a Comment