សម្របទីផ្សារចេញលក់ម៉ាស៊ីនហ្គេម ហាក់ទទួលបានជោគជ័យ ក្រុមហ៊ុន SONY បានបន្តចេញលក់ដៃហ្គេមឥតខ្សែ DualShock 4ពណ៌ថ្មី ២ ម៉ូដែលរួមមានពណ៌ Steel Black និង Midnight Blue ។ រចនាតួខ្លួនថ្មី មានបន្ថែមភ្លើងកាន់តែទាក់ចិត្ត អមជាមួយរន្ធដោតកាសទំហំ ៣.៥ មិល្លីម៉ែត្រ សម្រាប់អ្នកចង់ប្រើកាសអំឡុងពេលលេងហ្គេម ហើយអ្នកប្រើប្រាស់អាចសាកថ្មឆ្លងកាត់តាមរន្ធ micro-USB តភ្ជាប់ជាមួយដុំសាកធម្មតា។
ប្រភេទ Special Edition DualShock 4 ជំនាន់ថ្មីនេះ នឹងបើកលក់ជាផ្លូវការនៅទីផ្សារអឺរ៉ុបចាប់ពីថ្ងៃទី ៧ មិនា ប៉ុន្តែនៅសហរដ្ឋអាមេរិកនិងកាណាដាអាចធ្វើការ Pre-Order ទុកជាមុនបាន ក្នុងតម្លៃ ៦៤.៩៩ ដុល្លារ ។
អត្ថបទ៖ កៅ រក្សា
No comments:
Post a Comment