PropellerAds
នៅ​តាម​ដងផ្លូវក្នុងទីក្រុងនៃ​​ប្រទេស​សិង្ហបុរី​ វិថីមាន​ចម្ងាយ​ឆ្ងាយ​ ​ហើយ​គ្មាន​ទិស​បំបែក​ គេបាន​ដំឡើង​ភ្លើងស្តុប​ពិសេស​មួយប្រភេទសម្រាប់​ឲ្យ​អ្នក​ថ្មើរ​ជើង​ងាយ​ស្រួល​ឆ្លង​ និងមិនបង្កគ្រោះថ្នាក់​។
​ក្រុម​ការងារ​របស់ Sabay បាន​ចុះ​ទៅ​ដល់​ផ្ទាល់​​សង្កេត​ឃើញ​ថា ​ប្រភេទស្តុបនេះ មានលក្ខណៈ​ពិសេស​ប្លែកមួយ​គឺ​ ​ប្រសិន​បើ​អ្នកថ្មើរជើង​ចង់ឆ្លង​ផ្លូវដែលមានរថយន្ត ម៉ូតូ ​ចរាចរ​យ៉ាងមមាញឹកនោះ ​លុះ​ត្រាតែ​ចុច​លើ​បង្គោល​ភ្លើង​ស្តុប​មាន​ប៊ូតុង​មួយ​​ដាក់​នៅ​ចំហៀង​ផ្លូវ​ ហើយ​រង់ចាំ​បន្តិច​ប្រហែល​ជា ​១០វិនាទី​នោះ ​ភ្លើងស្ដុប​នឹង​លោត​ទៅ​ជាពណ៌ខៀវ​ សម្រាប់​អ្នកដើរ​ឆ្លង​។ ប៉ុន្តែ​បើ​មិន​បាន​ចុច​ទេ​ អ្នក​ដំណើរ​ថ្មើរ​ជើង​​នឹង​ត្រូវ​ឈរ​ចាំ។

(សញ្ញាប៉ូតុុងចុចពណ៌ក្រហមនៅខាងស្ដាំ)
ដោយ​ឡែក​នៅ​តំបន់​ខ្លះ គេដំឡើង​ស្ពានអាកាស​ឲ្យអ្នក​ថ្មើរជើង​ឆ្លង ​ឯតំបន់​ខ្លះ​គេដាក់​ភ្លើងស្តុប​ប្រភេទ​នេះ​ជំនួស។ ​យ៉ាងណាក្ដី​ ​មិនមែន​មាន​តែ​ប្រទេស​សិង្ហបុរី​នោះទេ​ ​ប្រទេស​ជឿនលឿន​ដទៃ​ទៀត ក៏បាន​ដំណើរ​ការ​ភ្លើងស្តុប​ទំនើប​បែប​នេះ​ដែរ។
ងាក​មកដង​វិថីនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឯណេះវិញ​ ​បច្ចុប្បន្ន​រដ្ឋបាលរាជធានី និងមន្ទីរសាធារណការ សហការជាមួយសហប្រតិបត្តិការ JICA ដំឡើងភ្លើងស្តុបដើរដោយបច្ចេកវិជ្ជាថ្មី អាចបញ្ជា​បាន​នៅ​តំបន់​មាន​ការ​កកស្ទះ​ខ្លាំង ក៏ដូចជា​បង្កើតស្ពានអាកាសថ្មើរជើងសម្រាប់អ្នកដំណើរឆ្លងកាត់ផងដែរ​។​ ប្រសិនបើកម្ពុជា មាន​ដំឡើង​ប្រភេទស្តុប​នេះឲ្យអ្នកថ្មើរ​ជើងនៅតំបន់ទេសចរណ៍នានានោះ ប្រាកដជាជួយលើក​កម្ពស់​សុវត្ថិភាព​អ្នក​ថ្មើរ​ជើង​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​តាមដង​វិថី៕
https://ggldrs.com/c42k
https://spdyfl.com/c44m
https://fstrckr.com/c44J

អត្ថបទ៖ ស៊ិន សាវ៉េត

គ្រប់គ្នាប្រាកដជាចង់ឲ្យមានបែបនេះនៅកម្ពុជា បើដឹងពីលក្ខណៈពិសេសភ្លើងស្តុបនៅសិង្ហបុរី

No comments:

Post a Comment