វត្តប្រាសាទបុរាណមួយឈ្មោះ The Ganying ដែលត្រូវបានសាងសង់ឡើងក្នុងស្រុក Quwo ប្រទេស ចិន កាលពីឆ្នាំ ១១៦៥ អំឡុងរជ្ជកាល សុង គឺជាប្រាសាទដែលរឹងមាំបំផុត។
កាលពីឆ្នាំ ១៣០៣ គ្រោះរញ្ជួយដីមួយ បានធ្វើឲ្យប្រាសាទដាច់ចេញពីគ្នាជាពីរ ហើយបង្កើតជាទិដ្ឋភាពដ៏អស្ចារ្យ ប៉ុន្តែប្រាសាទនេះ មិនបានដួលរលំនោះទេ។ លើសពីនេះទៀត សូម្បីតែការទម្លាក់គ្រាប់បែករបស់ប្រទេសជប៉ុន កាលពីសង្គ្រាមលោកលើកទី ២ ក៏មិនអាចផ្ដួលរលំប្រាសាទនេះបានដែរ។ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះគឺ បើទោះបីជាសាលមួយនៃប្រាសាទ ត្រូវបានបំផ្លិចបំផ្លាញដោយការលុយលុយរបស់ជប៉ុនក៏ដោយ ក៏ប្រាសាទនេះនៅតែមិនដួលរលំនោះទេ។
ទោះជាត្រូវបានរងគ្រោះដោយសារគ្រោះធម្មជាតិ និងការបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ ប្រាសាទបុរាណអាយុកាលជាង ៨០០ ឆ្នាំមួយនេះ នៅតែអាចឈរជើងកម្ពស់ ៣៥ ម៉ែត្រ និងមានចំនួន ៧ជាន់រហូតមកទល់សព្វថ្ងៃ៕
No comments:
Post a Comment