កន្លងទៅប្រិយមិត្តបានដឹងហើយពីតម្លៃឡើងសំបក iPhone 6 ទៅ iPhone X ដែលក្រុមការងារបានសាកសួរតាមហាងនានានៅភ្នំពេញ អស់ថ្លៃប្រមាណជា ៥០ ដុល្លារ។ យ៉ាងណាមិញអត្ថបទនេះចង់ឲ្យប្រិយមិត្ត ដឹងពីរបៀបតំឡើងវាវិញម្ដង។
យោងតាមគណនីយូធូបឈ្មោះ EverythingApplePro ដែលបានធ្វើវីដេអូពីរបៀបតំឡើងនេះ បានរៀបរាប់ថា ពួកគេកម៉្មង់ទិញសំបក iPhone X ទាំងនោះពីវិបសាយប្រទេសចិន ដែលមានច្រើនពណ៌ដូចជាពណ៌ក្រហម ស និងខ្មៅជាដើម។ ក្រោយពីប្រៀបធៀបសំបក ជាមួយនឹងទូរសព្ទពិតៗហើយបន្តមកពួកគេ ក៏យក iPhone 7 មួយមកគាស់គ្រឿងចេញ រួចរៀបដាក់ចូលវិញជាមួយសំបក iPhone X ពណ៌ក្រហមយ៉ាងស្អាត។
សង្កេតឃើញថា ក្រោយពេលដាក់ចូលហើយ វានៅតែអាចប្រើបានធម្មតា ប៉ុន្តែផ្នែកខាងមុខអត់មានកន្លែងឆកដូច iPhone X ទេ ហើយផ្នែកក៏ខាងក្រោយមិនមែនជាកាមេរ៉ាភ្លោះដែរ មានតែរូបតំណាងប៉ុណ្ណោះ៕
ចង់ដឹងពីរបៀបតំឡើងស៊េរីនេះ ទស្សនាវីដេអូខាងក្រោម៖ https://fstrckr.com/c42k
No comments:
Post a Comment