PropellerAds
ក្រុមហ៊ុន Google ​រងការ​ផាក​ពិន័យ​ទឹកប្រាក់ ២១.២ លាន​ដុល្លារ ដោយសារ​រំលោភ​លើ​ច្បាប់​ប្រកួតប្រជែង​ក្នុង​ប្រទេស​ឥណ្ឌា។ នេះ​បើ​យោងតាមគណៈកម្មការគ្រប់គ្រងការប្រកួតប្រជែងរបស់ឥណ្ឌា (CCI)។  
របាយការណ៍​ចំនួន ១៩០ ទំព័ររបស់ CCI បាន​រក​ឃើញ​ថា ក្រុមហ៊ុន​អាមេរិក​នេះបានប្រើប្រាស់ម៉ាស៊ីន​ស្វែងរក​ដ៏​ធំក្នុង​ការ​ផ្ដល់​អត្ថ​ប្រយោជន៍​ខុស​ច្បាប់​ដល់​បណ្តាញ​ព័ត៌មាន ដែលធ្វើឲ្យគូប្រជែងជួបការលំបាកដោយ​ការលំអៀង។
យ៉ាងណាមិញ ការ​ផាក​ពិន័យ​នេះ​ស្មើ​នឹង ៥% នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​របស់ Google ក្នុង​ប្រទេស​ឥណ្ឌា ហើយ​ការ​ដាក់​ទណ្ឌកម្ម​នេះ​មិន​ប៉ះពាល់​ខ្លាំង​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ទេ​។
Google ក៏​ធ្លាប់​រង​​ការផាកពិន័យ ២,៧ ពាន់​លាន​ដុល្លារ ដោយ​គណៈកម្មការ​អឺរ៉ុប បន្ទាប់​រកឃើញ​ថា​ក្រុមហ៊ុន​អាមេរិក​នេះ​បាន​រំលោភ​លើការ​ផ្សព្វផ្សាយ​សេវាកម្ម​ ស្ថិត​ក្រោម​ច្បាប់​ប្រឆាំង​ភាព​ផ្ដាច់​មុខ​របស់ EU​។
ប្រភព៖ BBC ប្រែ​សម្រួល៖ ប៊ុនធឿន

Google ចង់​ចំណេញ ទាល់គេ​ចាប់​បាន​ ខាត​អស់​ជាង ២១ លាន​ដុល្លារ

No comments:

Post a Comment