អតីតអ្នករចនាបន្ទះឈីបឲ្យក្រុមហ៊ុន Apple លោក John Bruno ថ្មីៗនេះមានការលេចឮថា Google បានជួលរូបគេឲ្យមកធ្វើការ។ ថ្វីបើពុំទាន់ប្រកាសជាសាធារណៈពីមុខតំណែងរបស់លោក ប៉ុន្តែផ្អែកតាមគណនី LinkedIn របស់បុរសរូបនេះ បានបង្ហាញថាខ្លួនមានតំណែងជា System Architect ដូចទៅនឹងតំណែងចាស់ពេលបម្រើការឲ្យក្រុមហ៊ុនលោក Tim Cook។
តាមការរំពឹងទុក Bruno នឹងសហការជាមួយមិត្តរួមក្រុមឯទៀត ក្នុងការអភិវឌ្ឍនូវបន្ទះឈីបពិសេសនៃចង្វាក់ផលិតកម្ម Pixel អាចមានល្បឿនលឿនជាងមុន និងសន្សំសំចៃថាមពលបានកាន់តែប្រសើរ គួបផ្សំនឹងការពង្រឹងសមត្ថភាពកាមេរ៉ាទៀតផងនោះ អតិថិជន Android អាចនឹងចាប់ចិត្តលើ Google ជំនួសការទិញយកផលិតផល SAMSUNG។
រំឭកថាកាលបម្រើការឲ្យ Apple ចាប់តាំងពីខែតុលា ឆ្នាំ ២០១២ លោក John Bruno ជាអ្នកដឹកនាំក្រុមវិភាគ ក្នុងការធានាថារាល់អង្គគណនានៃ iPhone/iPad គ្រប់ម៉ូដែលមានដំណើរការរលូនជាការគាប់ចិត្តសម្រាប់អតិថិជន។
អ្នកអាចឈ្នះរង្វាន់ទួរសព្ទ័ iphone X តាមរយះវេបសាយរបស់យើងជារាងរាល់ថ្ងៃ
ប្រភព៖ DigitalTrends ប្រែសម្រួល៖ កៅ រក្សា
ប្រភព៖ DigitalTrends ប្រែសម្រួល៖ កៅ រក្សា
No comments:
Post a Comment