ហ្គេមបែបបាញ់ប្រហារតាម Online ឲ្យឈ្មោះ PlayerUnkown's Battlegrounds (PUBG) ក្រៅពីល្បីល្បាញក្នុងស្រុកចិន អ្នកនិយមលេងហ្គេមនៅកម្ពុជាក៏កំពុងចាប់អារម្មណ៍ខ្លាំង។
ដំបូងឡើយលេងបានត្រឹមលើម៉ាស៊ីនកុំព្យូទ័រ តែពេលនេះអ្នកប្រើប្រាស់ iPhone ក៏មានឱកាសទាញយកបានដូចគ្នា ប៉ុន្តែត្រូវដឹងតិចនិកបន្តិចបន្តួច។
+វិធីប្ដូរ Apple ID Store ពី US/KH ទៅជា China:
- ចូលទៅ Settings > រើសយក iTunes & App Store
- ចុចលើ ID > យក View Apple ID
- ចុចលើ Country/Region > យកពាក្យ Change Country or Region
- អូសមកក្រោមរើសយក China > ឃើញផ្ទាំងមួយចុចពាក្យ Agree
- ក្រឡេកមកបំពេញត្រង់ប្រអប់ Billing Address ដោយមានឧទាហរណ៍ដូចក្នុងរូបភាព
- ចុច Next ជាការស្រេច។
+វិធី Download ហ្គេម PUBG លើ App Store:
ភ្លាមនោះក្នុងកម្មវិធី App Store អ្នកនឹងឃើញសភាពប្រែប្រួលទៅជាអក្សរចិនសឹងទាំងស្រុង ហើយ Search ពាក្យ Tencent Mobile Games > អូសមកក្រោមបន្តិចអ្នកនឹងឃើញហ្គេម PUBG ជាភាសាចិន > ធ្វើការ Download ជាការស្រេច (ទំហំច្បាស់លាស់ប្រហែល ៨៤០ មេហ្គាបៃ)។
បើប្រិយមិត្តនៅស្ទាក់ស្ទើរត្រង់ការអនុវត្តចំណុចណា ឬជួបបញ្ហាអ្វីផ្សេង អាចធ្វើការ Comment នៅខាងក្រោម ហើយក្រុមការងារនឹងផ្តល់ចម្លើយតាមដែលអាចធ្វើទៅបាន។
អត្ថបទ៖ កៅ រក្សា
No comments:
Post a Comment