តួឯកស្រី អ្នកនាងថន ថាណែត ដែលគ្រប់គ្នា ស្គាល់ថា អ្នកគ្រូសិលា ឈ្មោះក្នុង "រឿងជនរងគ្រោះ" ពេលនេះកំពុងចាប់អាជីពថ្មីមួយទៀតគឺជាអ្នកផាត់មុខបែបរន្ធត់ក្នុងខែភាពយន្ត។ ថាណែតបាបប្រាប់ថា ការងារផាត់មុខនេះនាងស្រលាញ់ជាយូរមកហើយ កន្លងមកនាងធ្លាប់រៀនការផាត់មុខបែបស្អាត ទើបតែថ្មីនេះនាងបានចូល វគ្គសិក្សាពីរបៀបផាត់មុខបែបរន្ធត់នេះ។
ក្រោយពីបានចូលក្នុងវគ្គសិក្សាខ្លីពីការផាត់បែបរន្ធត់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា អ្នកនាងថន ថាណែត សង្ឃឹមថាខ្លួននឹងអាចចូលរួមក្នុងការងារផាត់មុនបែបរន្ធត់នៅក្នុងកុនកម្ពុជាបាន។
អ្នកនាង ថន ថាណែត ជាអ្នកសៀមរាប មានបងប្អូន៥នាក់ជាកូនពៅក្នុងគ្រួសារដែលមានឪពុកជាមន្ត្រីធ្វើការនៅ អគ្គីសនីកម្ពុជា និងម្តាយជាអ្នករកស៊ីបន្តិចបន្តួច។ អ្នកម្តាយកូនមួយនេះ ពីដំបូងឡើយនាងជាអ្នកបកប្រែភាសាជប៉ុន ហើយការងារសិល្បៈនាងកើតចេញពីមណ្ឌលព័ត៌ស្រ្តីកម្ពុជា តាំងឆ្នាំ២០១៤ មក។ តារាសម្តែងម្នាក់នេះបានបន្តការងារ ថតវីដេអូអប់រំ រឿងដុំ និងភាគជាច្រើន ហើយរឿងចុងក្រោយនាងបានចូលរួមសម្ដែង រឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ក្នុងឆ្នាំថ្មីនេះនាងក៏មានគម្រោងថតរឿងថ្មីក្រោយៗទៀតដែរ៕
ទស្សនាថ្វីដៃផាត់មុខបែបរន្ធត់ និងរបួសស្នាម ពីតារាសម្តែង ថន ថាណែត ខាងក្រោមនេះ៖
អត្ថបទ៖ ច្រឹក ស្រីអូន
No comments:
Post a Comment