គ្រឿងញៀនគឺបញ្ហាដ៏រ៉ាំរ៉ៃមួយក្នុងសង្គម មិនថាកម្ពុជា ឬប្រទេសធំៗណាឡើយជុំវិញពិភពលោក។ ករណីប្រើប្រាស់ ឬជួញដូរគ្រឿងញៀន គឺជាប្រធានបទក្ដៅបំផុតសម្រាប់សង្គមខ្មែរ ហើយវាក៏បានចាក់ឬសជាមួយសិល្បករមួយចំនួនដែរក្នុងប្រទេសដែលសម្បូរដោយវប្បធម៌មួយនេះ។
១ សាន ផានិត
ក្រោយមានព្យុះព័ត៌មានអាស្រូវជាច្រើនពាក់ព័ន្ធនឹងគ្រឿងញៀនលើខ្លួនតារាចម្រៀងលោក សាន ផានិត បានបកស្រាយពីបញ្ហានេះ ជាមួយ Sabay ថាជាការពិត។
ចុះឈ្មោះដើម្បីរកលុយតាមរយះ LEGITIMONEY.COM ទទួលលុយបានពិតពិត (សូមចុចអក្សរពណ័ខៀវនេះ) ខ្មែរស្រលាញ់ខ្មែរ
លោករៀបរាប់ថា លោកពិតជាធ្លាប់ជាជនរងគ្រោះនៃថ្នាំញៀនមែន។ ចំពោះមូលហេតុរុញជីវិតឲ្យធ្លាក់ចុះដូច្នេះ គឺមកពីការសេពគប់មិត្តភ័ក្ដិខុស ទើបធ្វើឲ្យជីវិតធ្លាក់ចុះដុនដាប រហូតដល់ដើររកអ្នកស្គាល់សុំប្រាក់ពីគេ ដើម្បីចម្អែតក្រពះមួយពេលៗ។
យ៉ាងណាក្ដី លោក សាន ផានិត បានភ្ញាក់ខ្លួន និងរកឃើញពន្លឺជីវិតជាថ្មី ហើយអាចសាងសង្គមគ្រួសារ បង្កើតមុខរបរ និងជំនួញថ្មីដើម្បីកសាងជីវភាព។
២ ថៃ នរៈពិទូ
នៅរសៀលថ្ងៃ១០មករា ឆ្នាំ២០១៧ តារាសម្តែង ថៃ នរៈពិទូ និងភរិយា ព្រមទាំងគូកន៤នាក់ទៀត ត្រូវបានប៉ូលិសខេត្តបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធ នឹងករណីជួញដូរថ្នាំញៀន។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅ ខារ៉ាអូខេមួយកន្លែងយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) បន្ទប់លេខ២ ដោយរកឃើញថា ពួកគេប្រើប្រាស់ រក្សាទុក និងជួញដូរខុសច្បាប់នូវសារធាតុញៀន។ បទល្មើសនេះជាទោសប្រឈមត្រូវជាប់ពន្ធនាគារយ៉ាងតិច ២ឆ្នាំ ដូចដែលមានចែងនៅក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
៣ អ៊ុំ គន្ធា
អតីតតារាចម្រៀង យ៉េយ៉េ អ្នកនាង អ៊ុំ គន្ធា ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន ខណៈដែលគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ និងអាវុធហត្ថខណ្ឌ ធ្វើការចុះបង្ក្រាបទីតាំងផ្ទះមួយកន្លែង លួចលាក់បង្កប់ទូហ្គេមបាញ់ត្រី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧កន្លងទៅ នៅលើផ្លូវ២៧៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយមកអតីតតារាស្រីរូបនេះ ត្រូវបានសមត្ថកិច្ចដោះលែងវិញភ្លាម ក្រោយបានបញ្ជាក់ថា អ្នកនាងមិនជាប់ពាក់ព័ន្ធនឹងករណីខាងលើនោះទេ។ កាលដែលចាប់នេះ ត្បិតដោយសារពេលក្រុមសមត្ថកិច្ចកំពុងធ្វើការ បានប្រទះវត្តមានអ្នកនាង នៅក្បែរ ក៏ធ្វើឲ្យមានការយល់ច្រឡំតែម្ដង។
យ៉ាងនេះក្ដី អតីតតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា កន្លងមកធ្លាប់ត្រូវម្ដាយនាំទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនម្ដងហើយ ព្រោះអ្នកនាងអុកឡុកក្នុងផ្ទះ ដោយសារតែគ្រឿងញៀនធ្វើទុក្ខ។
៤ ប៊ុត សីហា
ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ត្រូវសមត្ថកិច្ចចាប់ខ្លួន នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅម្តុំវត្តស្លែង។ ការណ៍នេះត្រូវបាននាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនការគ្រឿងញៀនបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក ពិតជាបានចាប់ខ្លួនតារាចម្រៀងរូបនេះប្រាកដមែន។
ការចាប់ខ្លួននេះធ្វើឡើង ខណៈ លោក ប៊ុត សីហា កំពុងទិញគ្រឿងញៀនដើម្បីជក់ នៅមុខបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីនេះ តារាមានប្រភពមកពីខេត្តកំពង់ស្ពឺ តម្រូវឲ្យក្រុមគ្រួសារមកធានាយកទៅផ្ទះដើម្បីអប់រំ និងបន្សាបគ្រឿងញៀន។
យ៉ាងណាមិញព្រឹកថ្ងៃ២២កុម្ភៈនេះ ភាគីហង្សមាសដែលជាជម្រករបស់ ប៊ុត សីហា បានចេញប្រតិកម្មតាមរយៈការផ្សាយព័ត៌មាន ក្រោមការអធិប្បាយពីលោក មាស រិទ្ធី ថា ប៊ុត សីហា ត្រូវបានក្រុមហ៊ុនផ្អាកការងារជាយូរមកហើយ ត្បិតលោកគឺជាបុគ្គលដែលធ្វើទុក្ខបុកម្នេញដល់ស្ថាប័ន ដោយសកម្មភាពឆ្មើងឆ្នៃ មិនគោរពពេលវេលា ថែមទាំងធ្លាប់រត់ចោលការងារមួយចំនួន ជាហេតុធ្វើឲ្យក្រុមហ៊ុនខាតបង់។ មិនត្រឹមតែប៉ុណ្ណោះលោកត្រូវបានចាប់ថ្នាក់ថាមានពាក់ព័ន្ធនឹងគ្រឿងញៀនតាំងពីមិនទាន់ជាប់ជាជយលាភីមកម្ល៉េះ៕
អត្ថបទ៖ Men Sokna
No comments:
Post a Comment