ឥណ្ឌូនេស៊ី បានប្រកាសអាសន្នចំពោះជើងហោះហើរទាំងអស់ ក្រោយភ្នំភ្លើង Sinabung នៅលើកោះសូម៉ាត្រាបានផ្ទុះកាលពីថ្ងៃចន្ទនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ឥណ្ឌូនេស៊ី ឲ្យដឹងថា ភ្នំភ្លើងនេះបង្កឲ្យមានការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយសារតែវាបានបាញ់ផេះរហូតដល់កម្ពស់ ៧ ២៧៦ ម៉ែត្រ ដែលជាការផ្ទុះដ៏ធំបំផុតប្រចាំឆ្នាំ។ លើសពីនេះទៀត តំបន់នៅជុំវិញភ្នំភ្លើងនេះ ត្រូវបានបិទអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែភ្នំភ្លើងមានសកម្មភាពជាញឹកញាប់។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho និយាយថា ការផ្ទុះបានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ដោយមានការរញ្ជួយដីជាច្រើនលើក និងមានខ្ទាតដុំថ្មតូចៗមកជុំវិញភូមិជិតៗនោះផងដែរ៕
No comments:
Post a Comment