PropellerAds
សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​អតីត​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ កែវ សុខផេង ​​ជួប​បញ្ហា​លំបាក​ខ្លះ​ៗ​នៅ​ពេល​រូប​គេ​បាន​ទៅ​លេង​ក្នុង​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ដំណើរ​ការ​បាន​៤​សប្តាហ៍​កន្លង​ទៅ​ហើយ។
កែវ សុខផេង រត់​លើ​ទី​លាន (រូបថត៖ PKNP FC OFFICIAL)
កែវ សុខផេង​ បាន​ប្រាប់​ថា​ រហូត​ដល់​ពេល​នេះ​ រូប​គេ​នៅ​មិន​ទាន់​លេង​យល់​ចិត្ត​​គ្នា​ជា​មួយ​មិត្ត​រួម​ក្រុម​ឡើយ។ របៀប​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​មិន​លើស​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ រូប​គេ​​ជា​សមាជិក​ថ្មី​ ដូច្នេះ​នៅ​មិន​ទាន់​លេង​យល់​ចិត្ត​គ្នា​​ជា​មួយ​ក្រុម​ ដូច​ដែល​ធ្លាប់​លេង​ជា​មួយ​ក្រុម​នៅ​កម្ពុជា​ដែល​ស្គាល់​​សមាជិក​ក្រុម​ច្បាស់។ យ៉ាង​ណា​ រូប​គេ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។
ប្អូន​ប្រុស​ កែវ សុខង៉ន​ បន្ត​ឲ្យ​ដឹង​ទៀត​ថា ៖«បញ្ហា​​មួយ​ទៀត​ដែល​លំបាក​សម្រាប់​ខ្ញុំ​​គឺ​​ការ​លេង​បាល់​លើ។ ក្រុម​លីគ​ម៉ាឡេស៊ី​ចូល​ចិត្ត​លេង​បាល់​លើ​ ដូច្នេះ​ហើយ​វា​​ជា​បញ្ហា​លំបាក​សម្រាប់​ខ្ញុំ​ដែល​ធ្លាប់​លេង​បាល់​ក្រោម»។
សុខភាព​ក៏​ជា​បញ្ហា​មួយ​សម្រាប់​សមាជិក​ជម្រើស​ជាតិ​​កម្ពុជា​ កែវ សុខផេង​។ សមាជិក​ក្លឹប​ Perbadanan​ Kemajuan​ Negeri​ Perak​ (PKNP) ប្រាប់​ថា ពេល​ទៅ​លេង​នៅ​ប្រទេស​ម៉ាឡេស៊ី​ សុខភាព​របស់​គេ​មាន​បញ្ហា​តិច​តូច​ដែល​ធ្វើ​ឲ្យ​លំបាក​ខ្លះ​ៗ។ ទោះ​យ៉ាង​ណា​ កីឡាករ​រូប​នេះ​មិន​បាន​បញ្ជាក់​ថា មាន​បញ្ហា​សុខភាព​អ្វី​​ឲ្យ​ច្បាស់​នោះ​ទេ។
កែវ សុខផេង ​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទី​មួយ​ដែល​​រក​គ្រាប់​បាល់​បាន​នៅ​លីគ​កំពូល​របស់​ម៉ាឡេស៊ី​ បន្ទាប់​ពី​​ផ្លាស់​ពី​ភ្នំពេញ​ក្រោន​ទៅ​ក្លឹប​ PKNP។ ចំណែក​កីឡាករ​កម្ពុជា​៣​នាក់​ទៀត​គឺ​ ចាន់ វឌ្ឍនាកា ធារី ចន្ថាប៊ីន ​និង​ ប្រាក់​ មុន្នីឧត្តម​​នៅ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​ឡើយ៕
កែវ សុខផេង (រូបថត៖ PKNP FC OFFICIAL)
ចុះឈ្មោះដើម្បីរកលុយតាមរយះ Neobux ទទួលលុយបានពិតពិត (សូមចុច)​
អត្ថបទ៖ ជាន ចាន់រ៉ា

កែវ សុខផេង​ ជួប​ឧបសគ្គ​៣​យ៉ាង​នៅ​លីគ​ម៉ាឡេស៊ី

No comments:

Post a Comment