លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសសាងសង់លំនៅឋានលំដាប់មធ្យមក្នុងតម្លៃសមរម្យនៅតំបន់ទីជនបទ ឲ្យក្លាយទៅជាលំនៅដ្ឋានប្រកបដោយផាសុកភាព។ សេដ្ឋីស្រុកខ្មែរនេះ អះអាងថា លំនៅឋានមួយខ្នងនឹងសង់លើផ្ទៃដីរហូតដល់ទៅ ១ ២០០ម៉ែត្រការ៉េ រួមជាមួយនឹងសេវាដាំថែទាំដើមឈើហូបផ្លែ មានទឹក ភ្លើង ប្រព័ន្ធសុវត្ថិភាព មានផ្លូវប្រវែងជាងសែសិបគីឡូម៉ែត្រសម្រាប់ដើរ ឬជិះកង់ហាត់ប្រាណប្រកបដោយសុវត្ថិភាព។
បន្ថែមពីនេះ ទីតាំងរស់នៅតំបន់នោះ មានភ្នំដែលបានថែរក្សាទុកដើមឈើប្លែកៗរាប់លានដើម ជាច្រើនប្រភេទ ដើមឈើមួយចំនួនបានបញ្ចេញផ្កាទៅតាមរដូវកាលគួជាទីគយគន់ មានសត្វព្រៃជាច្រើនប្រភេទសត្វស្លាប មាន់ព្រៃ ជ្រូកព្រៃ ដើមឈើមួយចំនួនដុះនៅតំបន់ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំពោះទីតាំងវិញ មានចម្ងាយតែត្រឹម៥០គីឡូម៉ែត្រពីភ្នំពេញ បើធ្វើដំណើរតាមផ្លូវជាតិលេខ៤ពីភ្នំពេញមក អាចចំណាយពេលមិនដល់មួយម៉ោងឡើយ។
តាមប្រភពហ្វេសបុករបស់លោកឧកញ៉ា បញ្ជាក់ថា សម្រាប់តម្លៃផ្ទះមួយខ្នង មិនលើសពី ១០ម៉ឺនដុល្លារឡើយ។ ការបើកលក់នឹងចាប់ផ្ដើមមុនឆ្នាំខ្មែរខាងមុខ៕
សូមទស្សនាគំរូផ្ទះខាងក្រោមនេះ៖
No comments:
Post a Comment