សម្លេងស្រួយខ្ញោកចេញពីមាត់អតិថិជនដែលកំពុងខាំទំពានំប៉័ងទើបនឹងអាំងរួចថ្មីថ្មោង ដាក់ជាមួយគ្រឿងឆ្ងាញ់ៗ មើលទៅទំនងដល់ហើយបងប្អូន។ តូបតូចមួយនៅគៀនរបងហាងគេ តាមចិញ្ចើមផ្លូវគឺមិនចោទជាបញ្ហានោះទេ តែអ្វីដែរសំខាន់គឺ រស់ជាតិឆ្ងាញ់កប់មាត់តែម្តង ជាមួយនឹងនំប៉័ងសាច់ប្រភេទថ្មី។ អ្នកទាំងអស់គ្នាធ្លាប់តែញ៉ាំនំប៉័ងដាក់សាច់ប៉ាតេ នំប៉័ងដាក់ប្រហិតចៀន តែក្រឡេកមកភ្លក់នំប៉័ងតូបនេះវិញគឺថា អ៊ែមតែម្ដង។
សាច់ស៊ីវម៉ៃមានរាងមូលសំប៉ែតកំពុងដាក់អាំងនៅលើចង្ក្រានធ្យូងនឹងក្លាយជាស្នូលនំប៉័ងសាច់ ដែលដាក់អមជាមួយត្រសក់២ចំនិត លាយជីវ៉ាន់ស៊ុយ២ទៅ៣ទង ស្រូបទឹកត្រីខតិចៗរួចញ៉ាំជាមួយជ្រក់ឆៃថាវ គ្រាន់តែនិយាយរៀបរាប់សោះក៏លេបទឹកមាត់បណ្តើរៗទៅហើយ។រសជាតិរបស់សាច់ស៊ីវម៉ៃអាំងវិញឈ្ងុយឆ្ងាញ់ណាស់ មានជាតិមានចូវល្មម ម៉្យាងដាក់ជាមួយទឹកត្រីខថ្មីៗ ហាហា ពិបាកពណ៌នាណាស់ ដឹងត្រឹមតែនំប៉័ង១ដើមញ៉ាំតែមួយភ្លែតទេ។
អ្នកណាថាអាហារតាមចិញ្ចើមផ្លូវមិនឆ្ងាញ់ដូចក្នុងហាង? កុំខ្វល់ អ្វីដែលសំខាន់នោះគឺសាកភ្លក់សិន ទើបលាន់មាត់ខ្លួនឯងថា Wow!!! So good
កុំភ្លេចមកទាំងអស់គ្នាណា អង្គុយញ៉ាំក៏បាន ខ្ចប់យកទៅផ្ទះក៏បាន នៅតូបលក់នំប៉័ង ស៊ីវម៉ៃ១៦៨ បើកលក់នៅពេលល្ងាច ដែលមានទីតាំងនៅលើផ្លូវលេខ៤៦៤ កែងផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន ជាប់ជាមួយរបងហាង Dee Studio តែម្តង។
អត្ថបទ៖ Heng Bun
No comments:
Post a Comment