វាសនាមនុស្សតែងតែជួបប្រទះនូវរឿងរ៉ាវ និងហេតុការណ៍ផ្សេងៗពីគ្នា។ ក្នុងនោះមានទាំងសប្បាយ ទុក្ខសោកនៅលាយឡំគ្នា។ ជាក់ស្ដែងជីវិតរស់នៅរបស់តារាចម្រៀងសម្ដែង និងជាពិធីការិនីស្រី៦នេះ ត្រូវបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ពីអ្នកសិល្បៈ មកមានងារជាជំទាវ។
ភាពផ្លាស់ប្ដូរនេះបានធ្វើឲ្យមិត្តភ័ក្ដិសិល្បៈរួមជំនាន់ជាមួយគ្នាមានការស្ញប់ស្ញែង និងកោតសរសើរយ៉ាងខ្លាំងចំពោះវាសនាតារាស្រីទាំង៦រូប។
១. តារាចម្រៀងអាចច្រៀងបានគ្រប់ទម្រង់អ្នកស្រី ហ៊ឹម ស៊ីវន បានក្លាយជាជំទាវបន្ទាប់ពីរៀបការជាមួយឯកឧត្ដម ពៅ ម៉ាលី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន។
២. អតីតពិធីការិនី ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ទទួលបានងារជាជំទាវពេញសិទ្ធបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។
៣. អតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជយលាភី ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី «Super Model» លី យ៉ាណា ទទួលបានងារជាជំទាវ ក្រោយពីមានឈ្មោះជាភរិយាអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី។
៤. តារាចម្រៀង ឱក បូរី បានទទួលងារជាជំទាវក្រោយពីរៀបការជាមួយមន្ត្រីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម ស៊ុត តារា។
៥. តារាចម្រៀង ផាន់ ម៉ូនីកា បានក្លាយជាជំទាវកាលពីឆ្នាំ ២០១៧ កន្លងទៅ ក្រោយពីលោក គង់ សុខម៉េង ជាស្វាមីត្រូវបានតែងតាំងជាជំនួយការផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ។
៦ . ពេជ្រ ច័ន្ទបរមី មានឈ្មោះជាជំទាវបន្ទាប់ពីរៀបការជាមួយឧត្ដមសេនីយ៍ឯក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ៕
អត្ថបទ៖ ឆុង ស៊ីណាន
No comments:
Post a Comment