តារាភាពយន្តខ្មែរ ស៊ីន យូប៊ីន និងខាត់ វៃហាំង ត្រូវបានអញ្ជើញជាកិត្តិយសចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហមនៅប្រទេស សិង្ហបុរី។ ក្នុងព្រឹត្តិការណ៍ដ៏កម្រមួយនេះ តារាភាពយន្តខ្មែរយើងទាំងពីររូបនេះ នឹងជួបជាមួយតារាភាពយន្តល្បីៗ ពីបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងអាស៊ីអាគ្នេយ៍ និងពីហូលីវូដទៀត នេះបើតាមការបង្ហើបឱ្យដឹងត្រួសៗពី កញ្ញា ស៊ីន យូប៊ីន។
មុននឹងកម្មវិធីចាប់ផ្តើមនៅថ្ងៃនេះ Sabay ទទួលបានរូបភាពដំណើរមកចូលរួមរបស់តារាខ្មែរយើងចាប់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់អាកាសយានដ្ឋាន ឆាងយី ប្រទេសសិង្ហបុរី។ ចង់ដឹងថា ពួកគេទាំង២ មានភាពផ្អែមល្ហែមប៉ុណ្ណា៕ តោះទស្សនាកម្រងរូបភាពខាងក្រោម៖
អត្ថបទ៖ Sunny
No comments:
Post a Comment