រតកមនុស្សរស់។ ព្រឹទ្ធាចារ្យមួយចំនួន លោកកំពុងមានព្រះជន្មនៅឡើយ ហើយមួយចំនួនទៀត លោកក៏បានចែកឋានទៅដោយនាំយកនូវចំណេះដឹងជាច្រើនទៅជាមួយផង។
១. សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ងារជាទេពនាដវដ្តីឯក។ សម្តេចព្រះរាជបុត្រី នរោត្តម បុប្ផាទេវី ទ្រង់ ជាព្រះរាជបុត្រត្រី ព្រះបរមរតនកោដ្ឋ ហើយព្រះនាងជានាដការីឯកនៃប្រទេសកម្ពុជា ដែលទ្រង់សព្វព្រះទ័យក្រសាលរបាំបុរាណតាំងពីជន្ម ៥ព្រះវស្សា។ បច្ចុប្បន្នទ្រង់ជាសាស្ដ្រចារ្យរបាំបុរាណ។
២. ព្រឹទ្ធាចារ្យ ឆេង ផុន ងារជាទេពបញ្ញាកោសល្យវិជ្ជា៖ លោក ឆេង ផុន ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងព័ត៌មាន ជិតមួយទសវត្សរ៍កន្លងមក លោកក៏ជាអតីតប្រធានគ.ជ.ប ដំបូងគេនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៣ គឺបន្ទាប់ពីសម័យអ៊ុនតាក់។ លោកព្រឹទ្ទាចារ្យជាអ្នកសិក្សាស្រាវជ្រាវសិល្បៈ វប្បធម៌ និងអរិយធម៌។ លោកទទួលអនិច្ចកម្មក្នុងជន្មាយុ ៨៦ឆ្នាំ កាលពីថ្ងៃទី២២ ខែធ្នូ ២០១៦។
៣.ព្រឹទ្ធាចារ្យ ចាន់ ស៊ឹម ងារជាវឌ្ឍកីទេពនិម្មិត៖ លោកគឺសាស្រ្តចារ្យក្បាច់ និងចម្លាក់បុរាណដ៏ចំណានម្នាក់ តាំងពីសម័យសង្គមរាស្រ្តនិយម។
៤ លោកព្រឹទ្ធាចារ្យ ជេត ចន ងារជាទេពនិមិ្មតវិចិត្រ៖ ស្នាដៃរបស់លោកត្រូវបានទទួលស្គាល់តាមរយៈភាពអស្ចារ្យនៃគំនូរបុរាណ។
៥. ព្រឹទ្ធាចារ្យ ឯម ធាយ ងារជាទេវនាដនិម្មិត៖ ស្នាដៃរបស់នាដការីរបាំព្រះរាជទ្រព្យ និងចម្រៀងបុរាណ ត្រូវបានទទួលស្គាល់តាមរយៈភាពអស្ចារ្យនៃការសម្តែង និងការខិតខំប្រឹងប្រែងរបស់ព្រឹទ្ធាចារ្យ ក៏ដូចជាការចែករំលែកនូវចំណេះដឹងទាំងនេះដល់យុវជនជំនាន់ក្រោយ។
៦.ព្រឹទ្ធាចារ្យសិល្បៈ គង់ ណៃ ងារជាកោសល្យវោហារ៖ ជាសិល្បករចាប៉ីដងវែង ព្រឹទ្ធាចារ្យជើងចាស់ មកពីខេត្តកំពត រូបនេះលោកជាម្ចាស់ពានហ្វ៊ូកុអូកា លើកទី ២៨ នៅជប៉ុន និងជាបុគ្គលទី៣ នៃប្រទេសកម្ពុជាដែលទទួលបានពាននេះ។
៧. ព្រឹទ្ធាចារ្យសិល្បៈ ប្រាជ្ញ ឈួន ងារជាភិរម្យវោហារ៖ អ្នកប្រាជ្ញចាប៉ីដងវែងលោកតា ប្រាជ្ញ ឈួន លោកមានវោហារសារសព្ទ និងសំឡេងច្រៀងយ៉ាងពីរោះរណ្ដំ។ បច្ចុបុ្បន្នលោកកំពុងស្នាក់ស្រុកកំណើត ស្ថិតក្នុងឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
៨.ព្រឹទ្ធាចារ្យសិល្បៈ អ៊ុំ សាមិត្ត ងារជានាដភក្តីនិម្មិត៖ លោកជាព្រឹទ្ធាចារ្យល្ខោនបាសាក់ដ៏ឆ្នើមមួយរូប។
៩.ព្រឹទ្ធាចារ្យសិល្បៈ សុខ ឌុច ងារជាកោសល្យតន្ត្រីវិជ្ជាធរ៖ ជាវីរៈសិល្បករខ្មែរ ហើយលោកគឺជាអ្នកដែលចេះលេងតន្ត្រី”ខ្សែមួយ”ឬអាចហៅម្យ៉ាងទៀតថា“សាដៀវ” ។ លោកទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ។
១០. ព្រឹទ្ធាចារ្យ ព្រីង សាឃន ងារជានាដកោសល្យវដ្តី៖ លោកតា ព្រីង សាឃន មានកេរ្តិ៍ឈ្មោះល្បីជាតួអង្គតាជូជក់ តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៨០មក។
១១.ព្រឹទ្ធាចារ្យសិល្បៈ ពៀក ចាប៉ិច ងារជាវោហារកោសល្យវដ្តី៖ លោកតាព្រឹទ្ធាចារ្យមកពីខេត្តស្វាយរៀងអាចសម្ដែងល្ខោនទោល ដោយអាចដឹកល្ខោនមួយឆាកទាំងមូលតែម្នាក់ឯង ដែលអាចបញ្ចូលសំឡេង បាន៧សំឡេង។ ទាំងនេះជាទេពកោសល្យដ៏កម្រ។
១២ .ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន ងារជាគរុពហុសូ្សត៖ ព្រឹទ្ធាចារ្យជាទីគោរពនេះ លោកមាននាមដើម យិន សូត្រ សាស្រ្តាចារ្យ នៅពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ។
១៣ .ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ ងារជាកោសល្យវិជ្ជាគរុ៖ លោកធ្វើការខាងស្រាវជ្រាវប្រពៃណីបុរាណ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកក៏ជាអតីតសាស្ដ្រាសាលាបាលីជាន់ខ្ពស់។
១៤.ព្រឹទ្ធាចារ្យ ទា វ៉ាន ងារជាបញ្ញាកោសល្យវិជ្ជា៖ ជាគ្រូបង្រៀនភាសាខ្មែរ និងជាគ្រូបង្រៀនសំស្ក្រឹតដ៏ឆ្នើមនៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
១៥.ព្រឹទ្ធាចារ្យ ជា ហ៊ា ងារជានាដកោសល្យវិជ្ជា។ លោកជាគ្រូដ៏ឆ្នើម ធ្វើខ្មុករបាំ ជាពិសេសរបាំខ្មែរ។
១៦.ព្រឹទ្ធាចារ្យសិល្បៈ រស់ គង់ ងារជាវិសេសនាដការីវិជ្ជា៖ ព្រឹទ្ធាចារ្យជានាដការី ឯកទេសរបាំព្រះរាជទ្រព្យ តួនាយរោង។
១៧.ព្រឹទ្ធាចារ្យ ទេព ផុន ងារជាវិជ្ជាធម្មគរុ។ លោកជាគ្រូបង្រៀនជាច្រើនជំនាន់ និងបានចូលបម្រើការងារសារៈមន្ទីជាតិជាច្រើនឆ្នាំ ក្នុងការថែរក្សារូបសំណាកឈើ។ បច្ចុប្បន្នលោកមានវ័យចាស់ជរាណាស់ទៅហើយ។
ការផ្តល់ងារនេះ គឺដើម្បីឆ្លើយតបនឹងការលះបង់ និងការពុះពារឥតខ្លាចនឿយហត់របស់ព្រឹទ្ធាចារ្យសិល្បៈខ្មែរចំនួន១៧រូបក្នុងការបម្រើឲ្យវិស័យសិល្បៈ និងដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯកផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។
អត្ថបទៈ ស្រីអូន
No comments:
Post a Comment