PropellerAds
ខ្សែ​ប្រយុទ្ធ Neymar បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ញាក់​សាច់​ក្នុង​ការ​ប្រកួត PSG ជាមួយ Dijon កាល​ពី​យប់​មិញ ដោយ​បាន​ស៊ុត​ចូល​ដល់​ទៅ ៤​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​ ២​គ្រាប់។ ទោះ​ជា​យ៉ាង​ណា អ្នក​គាំទ្រ​ក្លឹប​យក្ស​បារាំង​មួយ​នេះ បាន​បញ្ចេញ​សម្រែក​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ Neymar បន្ទាប់​ពី ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ មិន​​ឲ្យ​ខ្សែ​ប្រយុទ្ធ Edinson Cavani ធ្វើ​ការ​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ។
ទោះ​ជា​យ៉ាង​ណា Neymar បាន​ធ្វើ​មិន​ឮ​អំពី​សម្រែក​អ្នក​គាំទ្រ​ និង​​បាន​ទៅ​ដើរ​យក​បាល់​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រដោយ​ខ្លួនឯង​ ដែល​ទង្វើ​នេះ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ PSG ជា​ច្រើន​បន្លឺ​សំឡេង​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ក៏​ធ្វើ​បាន​​សម្រេច​​ដោយ​រក​​គ្រាប់​បាល់​ទី ៤​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​តាម​រយៈ​ការ​ស៊ុត​ចូល​នៅ​បាល់​ពិន័យ​នេះ។
សូម​បញ្ជាក់​ផង​ដែរ​ថា PSG បាន​ឈ្នះ Dijon ក្នុង​លទ្ធផល ៨​ទល់​នឹង ០ កាល​ពី​យប់​មិញ ក្នុង​នោះ Carvani ក៏​រក​បាន​មួយ​គ្រាប់​ដែរ ក្នុង​នាទី ២១។ មួយ​គ្រាប់​នេះ​ បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយតាម​ស្មើ​កំណត់​ត្រា Zlatan Ibrahimovic (១៥៦គ្រាប់) ក្នុង​ការ​ស៊ុត​ច្រើន​ជាង​គេ​ឲ្យ PSG។ នេះ​មាន​ន័យ​ថា បើ​សិន​ជា Neymar ឲ្យ Cavani ស៊ុត​បាល់​ពិន័យ កីឡាករ​អាហ្សង់ទីន​រូប​នេះ​ អាច​មាន​ឱកាស​បំបែក​កំណត់​ត្រា Zlatan យប់​មិញ។
គួរ​រំលឹក​ផង​ដែរ​ថា Neymar និង Cavani ធ្លាប់​ឈ្លោះ​គ្នា​ម្ដង​ហើយ​កាល​ពី​ដើម​រដូវ​កាល​នេះ រឿង​ដណ្ដើម​គ្នា​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ ដោយ​ Cavani ជា​អ្នក​ទទួល​ភារៈនេះ ពេល​ Neymar មិន​ទាន់​ចូល​រួម​ជាមួយ PSG។ ទោះ​ជា​យ៉ាង​ណា ក្រោយ​មក ក្លឹប​បាន​សម្រេច​ថា Neymar ជា​អ្នក​ទាត់​បាល់​ពិន័យ៕

ប្រភព៖ Metro ប្រែ​សម្រួល៖ ហ៊ីម រស្មី

អ្នក​គាំទ្រ PSG មិនពេញចិត្ត នឹង​ការស៊ុតចូលគ្រាប់ទី ៤ របស់ Neymar ក្នុងប្រកួតយប់មិញ

No comments:

Post a Comment