ចាន់ វឌ្ឍនាកា បានចូលលេងឱ្យក្រុម Pahang FA ក្នុងការប្រកួតមិត្តភាពអន្តរជាតិមុនបើករដូវកាលថ្មី នៅទឹកដីប្រទេសថៃ ដោយទទួលបានលទ្ធផល៣ប្រកួត ឈ្នះ២និងចាញ់១។
ក្នុងប្រកួតនោះដែរ គេឃើញថាកីឡាករកម្ពុជារូបនេះបានចូលលេងជម្រើសដំបូង និងជួយក្រុមបានច្រើន ជាមួយការទាត់បាល់ Free-kick និងលើកបាល់ជ្រុងជាដើម។ នេះជាតម្រុយល្អមួយសម្រាប់សម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះក្នុងការចាប់ផ្ដើមជាមួយក្លឹបនៅលីគកំពូលម៉ាឡេស៊ី មិនដូចកាលលេងនៅលីគទី៣របស់ជប៉ុនឡើយ។
នៅចាំបានថាកាលលេងជាមួយ Fujieda MYFC វឌ្ឍនាកា មិនមានឱកាសបានចូលលេងនោះទេ ដោយសូម្បីតែជាប់ជម្រើស១១នាក់ដំបូងក៏មិនមានឱកាសដែរ។ មូលហេតុនេះបានធ្វើឱ្យទម្រង់លេងនិងចង្វាក់ប្រយុទ្ធរបស់កីឡាករពាក់អាវលេខ១១នេះ ធ្លាក់ចុះបន្តិច។
ផ្ទុយទៅវិញនៅក្លឹបថ្មី Pahang FA គេសង្កេតឃើញថាការដែលបានចូលលេងនៅប្រកួតមិត្តភាពអាចជាសញ្ញាបង្ហាញថារូបគេនឹងបានចូលលេងច្រើន។ ការជាប់ជម្រើស១១នាក់ដំបូង និងបានទាត់បាល់ Free-kick លើកបាល់ជ្រុងជាដើមនោះ នឹងធ្វើឱ្យរូបគេមានឱកាសបញ្ចេញសមត្ថភាពបានច្រើន ក៏ដូចជាអភិវឌ្ឍន៍ រៀនសូត្រពីលីគម៉ាឡេស៊ី។
វឌ្ឍនាកា បានចុះកុងត្រា១រដូវកាលជាមួយក្រុម Pahang FA ដោយទទួលបានប្រាក់ខែជាង១ម៉ឺនដុល្លារអាមេរិក និងទទួលបានការបន្ថែមផ្សេងៗទៀតពីក្លឹប៕
អត្ថបទ៖ មុន្នីរម្យ
No comments:
Post a Comment