ដើម្បីសម្រេចក្ដីសុបិន តារាស្រី ៥នាក់របស់ថៃសុខចិត្តបោះបង់អាជីពដែលខ្លួនកំពុងរីកចម្រើនខ្លាំងជាតារាសម្ដែង ពិធីការិនី តារាចម្រៀង ដោយងាកទៅធ្វើការជាអូតេស (បុគ្គលិកបម្រើការលើយន្តហោះ) វិញ។
ប្រិយមិត្តនឹងភ្ញាក់ផ្អើល ពេលដឹងថាស្រីស្អាតទាំងនោះមានតារាណាខ្លះ៖
១. Ning Kullasatree
តារាស្រីកម្ពស់ ១ ម៉ែត្រ ៧៨ រូបនេះ គឺជាអតីតតារាស្រីដែលល្បីខ្លាំងកាលពីទសវត្ស ៩០។ ប៉ុន្តែនាងបានចាកចេញពីទ្រនំសិល្បៈ និងប្រែខ្លួនជាអ្នកបម្រើការលើយន្តហោះ ឲ្យក្រុមហ៊ុនអាកាសចរណ៍ Air Asia អស់រយៈពេល ១០ឆ្នាំ។
២. Mod Napapat
តារាស្រីតួក្រមិចក្រមើមរូបនេះ ល្បីខ្លាំងក្នុងពិភពសិល្បៈថៃ តាមរយៈស្នាដៃសម្ដែងក្នុងរឿងជាច្រើន។ ក្រៅពីនោះ នាងក៏ជាតារាចម្រៀងល្បីឈ្មោះម្នាក់ដែរ។ បច្ចុប្បន្ន Mod គឺជាបុគ្គលិកហាត់ការម្នាក់របស់ក្រុមហ៊ុន Air Asia។
៣. Poppy Chatchaya
ក្រោយពីផ្ដាច់ខ្លួនពីវិស័យសិល្បៈផ្នែកចម្រៀងមក Poppy បានចូលបម្រើការជានារីអូតេសឲ្យក្រុមហ៊ុនអាកាសចរណ៍ Qatar Airways។
៤. Ju Jutamas
មុនក្លាយជាបុគ្គលិកអាកាសចរណ៍ Ju ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈ ក្នុងនាមជាតារាសម្ដែង និងពិធីការិនីក្នុងកម្មវិធី Strawberry Cheese Cake។
៥. Miang Atima
កាលពីមុន តារាស្រីរូបនេះ ធ្លាប់ជាតារាសម្ដែងលេចធ្លោម្នាក់របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ថៃ និងកាន់តែទទួលបានគាំទ្រពីមហាជននៅពេលបង្ហាញមុខក្នុងរឿង “Dao Prasook” កាលពីឆ្នាំ ២០០២។ ក្រោយមកនាងក៏បានសម្រេចចាកចេញពីពីភពសិល្បៈ ដោយវិវត្តខ្លួនក្លាយជាបុគ្គលិកបម្រើការលើយន្តហោះវិញ៕
No comments:
Post a Comment