PropellerAds
ប្រធាន​ទទួល​បន្ទុក​រើស​បុគ្គលិក របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​ក្រោយ​ត្រូវ​បាន​រក​ឃើញ​ថា ប្រើ​ពាក្យ​សំដី​បែប​រើស​អើង​ទៅ​លើ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ដាក់​ពាក្យ​សុំ​ធ្វើ​ការ។
លោក Huynh
បុរស​ដែល​កាន់​តួ​នាទី​ជា​ប្រធាន​ទទួល​ខុស​ត្រូវ​លើ​ការ​រើស​បុគ្គលិក​របស់​ក្រុមហ៊ុន Dash Delivery LLC រូប​នេះ មាន​ឈ្មោះ Bruce Peterson បាន​ឆ្លើយ​តប​សារ​ដ៏​មាន​សភាព​រើស​អើង​ ទៅ​កាន់​បុរស​ជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Minh Huynh ដែល​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ក្នុង​នាម​ជា​អ្នក​បើកបរ។ ដោយ​សារ Huynh មិន​មាន​សមត្ថភាព​ភាសា​អង់គ្លេស​គ្រប់​គ្រាន់ ក៏​ត្រូវ​បាន Peterson បដិសេធ។
ទោះ​ជា​យ៉ាង​ណា ក្នុង​ការ​បដិសេធ​នេះ Peterson មិន​បាន​ប្រើ​ពាក្យ​ត្រឹមត្រូវ​ស្រប​តាម​វិជ្ជាជីវៈ​ឡើយ តែ​បែរ​ជា​និយាយ​​បែប​ចំអក​ថា៖ “If you no speak English. I will send you home” (បើ​សិន​ជា​អ្នក​ឯង​មិន​អាច​និយាយ​អង់គ្លេស​នោះ​ទេ ខ្ញុំ​នឹង​បញ្ជូន​អ្នក​ឯង​ទៅ​ស្រុក​អ្នក​ឯង​វិញ)។
សារ​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវ​បាន​កូន​ស្រី​របស់​លោក Huynh បង្ហោះ​លើ​ Twitter កាលពីម្សិលមិញ។ សារ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ និង​កំហឹង​ជា​​ខ្លាំង​ពី​បណ្ដា​សាធារណៈ​មតិ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ភាគ​ច្រើន​បាន​ហៅ​សំដី​របស់លោក Peterson គឺ​ជា​សារ​រើស​អើង​ទៅ​លើ​ជនជាតិ​អាស៊ីនៅអាមេរិក។
ការណ៍​នេះ បាន​ធ្វើ​ឲ្យ​រឿង​ល្បី​ដល់​ក្រុមហ៊ុន​ Dash Delivery LLC ។ ក្នុងថ្ងៃនេះ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​វ៉ាស៊ីនតោន​មួយ​នេះ បាន​ធ្វើ​ការ​បញ្ឈប់លោក Peterson ពីតំណែង ហើយ​ក៏​បាន​ចេញ​លិខិតសុំទោស​ជា​ផ្លូវ​ការ​ដល់​​លោក Huynh និង​ក្រុម​គ្រួសារ​របស់​លោក​ចំពោះ​ទង្វើ​មិន​សមរម្យ​របស់​អតីត​បុគ្គលិក​ខ្លួន៕
ប្រភព៖ nextshark ប្រែ​សម្រួល៖ ហ៊ីម រស្មី

ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក​ក្រុមហ៊ុន​មួយ ត្រូវ​បាន​ដេញ​ចេញ​ពី​ការងារ​ក្រោយ​សម្ភាសន៍​បេក្ខជន​វៀតណាម​ម្នាក់

No comments:

Post a Comment