PropellerAds
លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន បាន​តែង​ខ្លួន​ ខុស​រាល់​ឆ្នាំ នា​ពេល​ថ្លែង​សុន្ទរកថា​ឆ្នាំ​ថ្មី​កាល​ពី​ពេល​កន្លង​ទៅ។
មេ​ដឹកនាំ​រូប​នេះ បាន​ថ្លែង​សុន្ទរកថា​របស់​ខ្លួន ក្នុង​សំលៀកបំពាក់​បែប​លោក​ខាង​លិច ដោយ​ពាក់​ក្រវាត់​ក និង​អាវ​ធំ​ពណ៌​ប្រផេះ ជាមួយ​នឹង​វ៉ែនតា​មាន​ដង​ពណ៌​ខ្លា​រខិន។ នេះ​ខុស​ពី​ពេល​សព្វ​ដង​ ដែល​លោក​តែង​ស្លៀក​សំលៀកបំពាក់​ពណ៌​ខ្មៅ កៀប​ជា​មួយ​នឹង​បន្តោង​រូប​ជីតា និង​ឪពុក​របស់​លោក។
បើ​តាម​លោក​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​សិក្សា​ពី​កូរ៉េ​ខាង​ជើង Yang Moo-jin ការ​តែង​ខ្លួន​បែប​នេះ ផ្ដល់​ជា​សញ្ញា​មួយ​បញ្ជាក់​ថា លោក គីម ជុនអ៊ុន មាន​ភាព​ទុក​ចិត្ត ទៅ​លើ​ស្ថិរភាព​នៃ​ការ​ដឹកនាំ​របស់​ខ្លួន។
ចំណែក​លោក Robert Kelly សាស្ដ្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ជាតិ Pusan​ យល់​ថា ការ​ស្ថិត​ក្នុង​សំលៀកបំពាក់​បែប​លោក​ខាង​លិច​របស់​លោក គីម ជុងអ៊ុន បាន​ឲ្យ​ជា​សញ្ញា​មួយ​ដែល​ថា លោក​មាន​បំណង​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង មាន​ភាព​រីក​ចម្រើន និង​មិន​សូរ​ឯកោ ដូច​អង្កាល់​ជំនាន់​ជីតា និង​ឪពុក​របស់​លោក។
សូម​បញ្ជាក់​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​សកល​កន្លង​ទៅ លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​ថ្លែង​សារ​ព្រមាន​ទៅ​សហរដ្ឋអាមេរិក​ ដោយ​បញ្ជាក់​ថា​ប៊ូតុង​នុយក្លេអ៊ែរ​នៅ​លើ​តុ​លោក​ជានិច្ច។ ទោះ​ជា​យ៉ាង​ណា ក្នុង​សុន្ទរកថា​ដដែល ប្រធានាធិបតី​រូប​នេះ​ក៏​បាន​ធ្វើ​ការ​ស្វាគមន៍​ដែរ​នូវ​ការ​ចរចា​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េខាងត្បូង៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ ហ៊ីម រស្មី

បើ​សង្កេត​ឲ្យ​ដល់ គីម ជុងអ៊ុន តែង​ខ្លួន​ប្លែក​ឆ្នាំ​នេះ រហូត​ដល់​មាន​ការ​វិភាគ​ផ្សេង​ៗ​ពីគ្នា

No comments:

Post a Comment