សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងក្នុងជំនួបជាមួយកម្មកររោងចក្រនៅថ្ងៃទី០៣ ខែមករា ព្រឹកនេះថា សមាគមអ្នកធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ដែលមានសមាជិកប្រមាណ ២០០នាក់ នឹងទទួលបានកញ្ចប់កាដូឆ្នាំថ្មីដើម្បីទ្រទ្រង់ និងអភិរក្សស៊ីក្លូ នូវថវិកា ១២០លានរៀលក្នុងមួយឆ្នាំ។ ក្នុងនោះជំហានដំបូងរដ្ឋផ្ដល់ចំនួន ១០០លានរៀល ខណៈថវិកា ២០លានរៀលជាប្រាក់រៃអង្គាស។
ប្រមុខរាជរដ្ឋាភិបាលប្រកាសនឹងប្រមូលថវិកាទ្រទ្រង់ និងអភិរក្សអ្នកមានមុខរបរធាក់ស៊ីក្លូ ដោយរដ្ឋាភិបាលនឹងផ្ដល់សេវាពិនិត្យសុខភាពនៅគ្រប់មន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ៕
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment