ម្នាក់ៗសុទ្ធតែមានរសនិយមខុសៗគ្នា បើនិយាយពីអាហារ ខ្លះចូលចិត្តផ្អែម ខ្លះប្រៃ ជូរ ហិរ។ សម្រាប់សិល្បករ-សិល្បការិនីទាំងនេះវិញ ក៏ដូចគ្នាដែរ គឺម្នាក់ៗចូលចិត្តអាហារសុទ្ធតែប្លែកគ្នាទាំងអស់។ តើអាហារប្រភេទណាជាចំណង់ចំណូលចិត្តរបស់តារាថៃល្បីឈ្មោះ ៩នាក់ថ្ងៃនេះ? ទស្សនាដូចខាងក្រោម៖
១. តារាសម្ដែង Yaya Urassaya ចូលចិត្តញ៉ាំអាហារថៃណាដែលហិរៗខ្លាំង។
២. តារាសម្ដែង Nadech Kugimiya ចូលចិត្តញ៉ាំល្ហុងបុក។
៣. តារាសម្ដែង Aum Patchrapa ចូលចិត្តញ៉ាំល្ហុងបុក។
៤. តារាសម្ដែង Kimmy Kimberley ចូលចិត្តបង្អែម ដូចជាការ៉េម និងនំ។
៥. តារាសម្ដែង Weir Sukollawat ចូលចិត្តឆាថ្លើមជាមួយខ្ទឹមបារាំង។
៦. តារាសម្ដែង James Jirayu ចូលចិត្តញ៉ាំ ការីខៀវ ស្នាដៃម្ដាយរបស់លោក។
៧. តារាសម្ដែង Bee Namthip ចួលចិត្តញ៉ាំល្ហុងបុក។
៨. តារាសម្ដែង Kwan Usamanee ចូលចិត្តញ៉ាំសាច់ត្រី ជាពិសេសត្រីប្លាធូ។
៩. តារាសម្ដែង Taew Natapohn ចូលចិត្តញ៉ាំអាហារជប៉ុន៕
No comments:
Post a Comment